Connect with us

ព័ត៌មានអន្ដរជាតិ

ម្ដាយមរណភាពមិនប៉ុន្មានថ្ងៃ កូនៗបង្កជម្លោះ​ដណ្ដើមមរតកនៅប្រទេស ចិន

បានផុស

នៅ

ជម្លោះ​មរតក​បាន​កើត​ឡើង​ក្នុង​គ្រួសារ​ជនជាតិ​ចិន នៅ​ពេល​ម្ដាយរបស់ពួកគេ​ទើប​នឹង​ទទួល​មរណភាព ហើយ​កូន​ប្រុស​ពៅ​បាន​ប្រកាសបណ្ដាំមរតកដោយគ្មានឈ្មោះរបស់បង​ប្អូន​ទាំង៥នាក់ផ្សេងទៀត បង្កឲ្យមានការស៊ើបអង្កេតយ៉ាងហ្មត់ចត់ថាជាបណ្ដាំក្លែងក្លាយឬយ៉ាងណា។

នៅដើមឆ្នាំ ២០២០ ស្ត្រីអាយុ ៩០ ឆ្នាំម្នាក់ឈ្មោះ Tham នៅសៀងហៃ ប្រទេសចិន ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារតែដុំសាច់សាហាវ។ ពេល​ដែល​គាត់​ចូល​មន្ទីរពេទ្យ គាត់ស្រាប់តែ​លែង​ដឹង​ខ្លួន​ហើយ​ក៏​ស្លាប់នៅមន្ទីរពេទ្យ​។ អ្នកស្រី Tham មានកូនប្រុស២នាក់ ស្រី៤នាក់ ដូច្នេះហើយ បន្ទាប់ពីម្តាយគាត់លាចាកលោក កូនៗបានប្រមូលផ្តុំគ្នា ដើម្បីដោះស្រាយមរតកដែលម្ដាយបន្សល់ទុកឲ្យ។

នៅពេលនេះ កូនប្រុសពៅរបស់លោកស្រី Thamគឺ Tu Si​ ស្រាប់តែបង្ហាញនូវបណ្ដាំមរតកមួយសន្លឹកដោយបញ្ជាក់ថា បណ្ដាំនេះធ្វើឡើងភ្លាមៗ បន្ទាប់ពីម្តាយរបស់គាត់ចូលមន្ទីរពេទ្យ។ ក្នុងបណ្ដាំបានបញ្ជាក់យ៉ាងច្បាស់ថា ទ្រព្យសម្បត្តិទាំងអស់នៅក្នុងឈ្មោះរបស់លោកស្រី Tham រួមទាំងសំណងដីធ្លីដែលទើបទទួលបានថ្មីចំនួន ៩៤០,០០០យន់ និងប្រាក់បញ្ញើធនាគារនឹងត្រូវបានទទួលមរតកដោយ Tu Si ទាំងអស់។

រូបតំណាង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បណ្ដាំនោះអ្នកស្រី Tham បានសរសេរថា “ដោយសារខ្ញុំចាស់ហើយឈឺ ដើម្បីចៀសវាងជម្លោះដែលមិនចាំបាច់ក្នុងគ្រួសារអំពីមរតកទ្រព្យសម្បត្តិនាពេលអនាគត ខ្ញុំបានសម្រេចចិត្តធ្វើបណ្ដាំមរតកដូចខាងក្រោម៖ ទ្រព្យសម្បត្តិទាំងអស់ស្ថិតក្នុងនាមខ្ញុំ ចាប់ពីសំណងដីធ្លី អចលនទ្រព្យ រហូតដល់ប្រាក់បញ្ញើសន្សំ ទាំងអស់​នឹង​ជា​កម្មសិទ្ធិ​របស់​កូន​ប្រុស​របស់ Tu Si គ្មាន​អ្នក​ណា​អាច​ទទួល​មរតក​ទ្រព្យ​សម្បត្តិ​ទាំង​នេះ​បាន​ឡើយ”។

ទោះយ៉ាងណាក៏ដោយ ក្រោយកូនៗ៥នាក់ទៀតបានស្ដាប់ហើយមានការភ្ញាក់ផ្អើល ហើយភ្លាមៗនោះមានការសង្ស័យអំពីភាពត្រឹមត្រូវ និងតម្លៃផ្លូវច្បាប់នៃបណ្ដាំមួយនេះ។ ការ​សង្ស័យ​របស់​បងប្អូន Tham គឺ​មិន​មាន​មូល​ដ្ឋាន​ទេ។ ព្រោះ​ពេល​ចូល​ពេទ្យ ម្ដាយ​សន្លប់​មិន​អាច​កម្រើកខ្លួនបាន ដូច្នេះ​តើ​គាត់រអាចធ្វើបណ្ដាំមរតក​បានដោយរបៀបណា?

កូនប្រុសពៅរបស់សព បានជំទាស់នឹងសំណួររបស់បងប្អូនបង្កើតរបស់គាត់ ដោយនិយាយថា ពេលខ្លះម្តាយរបស់គាត់សន្លប់ ប៉ុន្តែក៏ដឹងខ្លួនមកវិញ ដែលពេលនោះគាត់បានសុំឲ្យកូនប្រុសពៅហៅមេធាវីពីរនាក់ភ្លាមៗ។ កូនប្រុសពៅជឿថាជំងឺរបស់លោកស្រី Tham មិនប៉ះពាល់ដល់សមត្ថភាពគិត ឬបង្ហាញពីខ្លួនឯងទេ ហើយបណ្ដាំមរតកក៏មានហត្ថលេខារបស់ម្តាយដែរ។

ក្នុង​មួយ​ឆ្នាំ​ចុង​ក្រោយ​នៃ​ជីវិត​របស់​លោក​យាយ Tham បាន​រស់​នៅ​ជាមួយ​កូន​ប្រុស​ពៅ Tu Si ហើយ​ត្រូវ​បាន​គេ​មើល​ថែ​យ៉ាង​ល្អ។ ដូច្នេះ Tu Si ជឿថាវាសមហេតុផលទាំងស្រុងក្នុងការទទួលបានមរតករបស់ម្តាយគាត់ទាំងស្រុង។ ការ​ពន្យល់​ទាំង​នេះ​នៅ​តែ​មិន​បាន​បំពេញ​ចិត្ត​បង​ប្អូន​របស់​ Tu Si។ ពួកគេ​សម្រេច​ប្តឹង​ទៅ​តុលាការ​ចិន ដើម្បី​ដោះស្រាយ​ជម្លោះ​មរតក។

បន្ទាបវ់ពីបានទៅដល់ដៃតុលាការ​បាន​កត់​សម្គាល់​ឃើញ​ភាព​មិន​ប្រក្រតី ហើយ​បាន​សម្រេច​ឲ្យបែងចែក​ទ្រព្យ​សម្បត្តិ​នេះ​ឡើង​វិញ​។ តុលាការប្រជាជននៃស្រុក Jing’an ទីក្រុងសៀងហៃ ប្រទេសចិន បន្ទាប់ពីពិនិត្យមើលបណ្ដាំរបស់លោក Tham បានរកឃើញចំណុចគួរឲ្យសង្ស័យចំនួន ៣ ។

ទីមួយ អ្នកស្រី Tham​ ​ត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ ថ្ងៃបន្ទាប់ពីសម្រាកនៅមន្ទីរពេទ្យ ពេលដែលគាត់សម្រេចចិត្ត ស្ថានភាពសុខភាពរបស់គាត់មិនមានភាពប្រសើរឡើងគួរឲ្យកត់សម្គាល់នោះទេ។ ដូច្នេះហើយ ពិបាកសន្និដ្ឋានថា ស្ត្រីវ័យ ៩០ ឆ្នាំរូបនេះ បានដឹងច្បាស់ពីអាកប្បកិរិយារបស់គាត់ និងបង្ហាញពីចេតនារបស់គាត់យ៉ាងត្រឹមត្រូវ។

ទីពីរ ដោយមានបណ្ដាំជាលាយលក្ខណ៍អក្សរ មេធាវីត្រូវកត់ត្រានូវខ្លឹមសារពិតប្រាកដនៃពាក្យរបស់កូនក្តី ដោយមិនចាំបាច់បន្ថែមព័ត៌មានលម្អិតផ្សេងទៀត ឬបង្ហាញសារជាថ្មីតាមការចង់បានរបស់ខ្លួនឡើយ។ អ្នកស្រីថា Tham មិនដែលអានសៀវភៅទេ ហើយតែងតែរស់នៅជនបទដោយធ្វើការងារសាមញ្ញៗ។​នៅក្នុងអត្ថបទពេញលេញនៃបណ្ដាំមរតកមានលក្ខខណ្ឌផ្លូវច្បាប់ និងខ្លឹមសារលម្អិតដូចជាលេខអត្តសញ្ញាណប័ណ្ណរបស់អ្នកស្នងមរតក។ តុលាការ​បាន​លើក​ឡើង​ថា ពាក្យ​ក្នុង​បណ្ដាំ​មិន​ស្រប​នឹង​កម្រិត​អប់រំ​របស់​អ្នកស្រី Tham ទេ។

ទី៣ បណ្ដាំមិនមានហត្ថលេខារបស់លោកស្រី Tham ដូចដែល Tu Si បានអះអាងនោះទេ គឺមានតែស្នាមមេដៃប៉ុណ្ណោះ ហើយគ្មានការសរសេរដោយដៃ ឬកាលបរិច្ឆេទនៃការបង្កើតបណ្ដាំមរតកនោះទេ។ ទោះបីជាការថតសំឡេង និងវីដេអូមិនមែនជាលក្ខខណ្ឌចាំបាច់ក៏ដោយ ក្នុងករណីដែលអ្នកធ្វើតេស្ដមានជំងឺងន់ធ្ងរ ឬមិនអាចអាន ឬសរសេរបាន ការថតសំឡេង ឬវីដេអូគឺចាំបាច់សម្រាប់ភស្តុតាងពិតប្រាកដ។

ដូច្នេះ តុលាការ​បាន​ប្រកាស​ថា​បណ្ដាំមរតកដែល​ផ្តល់​ដោយ Tu Si មិន​ត្រឹមត្រូវ និង​ចាត់​ទុក​ការ​បែងចែក​មរតក​ឡើង​វិញ​តាម​ច្បាប់។ ទោះបីជាគាត់ទទួលបានមរតកធំជាងបងប្អូនបង្កើតដោយសារមើលថែម្តាយអស់រយៈពេលជាច្រើនឆ្នាំក៏ដោយ ក៏កូនប្រុសពៅរបស់ Tu Si នៅតែមិនពេញចិត្ត និងប្តឹងឧទ្ធរណ៍ទៅកាន់តុលាការប្រជាជនកម្រិតមធ្យមលេខ២ នៃទីក្រុងសៀងហៃ ប្រទេសចិន។ យ៉ាង​ណា​ក៏​ដោយ លទ្ធផល​នៅ​តែ​ថា​សាលក្រម​លើក​ដំបូង​ត្រូវ​តម្កល់​ទុកមកទល់ពេលនេះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖soha

ចុចអាន៖ស្ត្រី​ចិនម្នាក់សុខចិត្តលក់​ផ្ទះ​​ទិញ​ក្តាម​មាស ក្រោយមកទើបដឹងថា វាជាវត្ថុបុរាណរាជវង្ស Qing

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

ប្រព័ន្ធគាំពារសង្គម គ្រោងដាក់ចេញប្រព័ន្ធបញ្ជាក់ចំណាយឌីជីថល ដើម្បីបង្កើនសុក្រឹត្យភាព ប្រសិទ្ធភាព តម្លាភាព និងមាននិរន្តរភាព

ព័ត៌មានជាតិ១២ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចង់​ឃើញច្បាប់ស្ដីពីការប្រឆាំងការ​មិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តនៅក្នុងសម័យខ្មែរក្រហម ចេញជារូបរាងឱ្យបានឆាប់បំផុត

សេចក្ដីជូនដំណឹង១៦ នាទីutes មុន

ធនាគារ ព្រីនស៍ មានកិត្តិយសដែលត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើមរបស់ CGCC ប្រចាំឆ្នាំ2024 “គណនីមានការធានាច្រើនជាងគេ” ពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC)

ព័ត៌មានជាតិ៣៤ នាទីutes មុន

បណ្ឌិត ងិន បាណាល់ ផ្តល់ម៉ាស៊ីនបូមទឹក៤គ្រឿង ជួយសង្រ្គោះស្រូវ នៅស្រុកបាភ្នំ ដែលខ្វះទឹកស្រោចស្រព

ព័ត៌មានជាតិ៥២ នាទីutes មុន

កម្មវិធីផ្ដល់ដីការពារព្រៃ៖ ពលរដ្ឋក្រីក្រពិត ក្នុង១គ្រួសារនឹងបានដី៣ហិកតា បើសិនទៅរស់នៅស្រុកសេសាន ខេត្តស្ទឹងត្រែង

Sokha Hotels

ព័ត៌មានពេញនិយម