Connect with us

ព័ត៌មានអន្ដរជាតិ

បណ្ដាញសង្គមរបស់លោក Trump ខាតបង់លុយជាង ៧៣ លានដុល្លារ

បានផុស

នៅ

បើយោងតាមឯកសារហិរញ្ញវត្ថុពីក្រុមហ៊ុន Digital World Acquisition Corp. (DWAC) បានឲ្យដឹងថា វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social របស់អតីតប្រធានាធិបតីអាមេរិក Donald Trump បានខាតបង់លុយចំនួន ៧៣ លានដុល្លារ​ ចាប់តាំងពីការបើកដំណើរការនៅដើមឆ្នាំ ២០២២ ។

ដើមឡើយ បណ្តាញសង្គមមួយ​នេះ ត្រូវបានលោក Trump ប្រកាសដាក់ឲ្យដំណើរការនៅក្នុងខែតុលា ឆ្នាំ ២០២១ ប៉ុន្តែត្រូវបានពន្យារពេលរហូតដល់ឆ្នាំ ២០២២ ដោយ​លោកសង្ឃឹមថា នឹងមានភាពល្បីល្បាញដូចជា Twitter និង​ Facebook ដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងឆ្នាំ ២០២២, បណ្តាញសង្គម Truth Social បានខាតបង់ប្រាក់ចំនួន ៥០ លានដុល្លារ ខណៈប្រាក់ចំណូលដែលបានពីការលក់មានត្រឹមតែ ១.៤ លានដុល្លារប៉ុណ្ណោះ ។ ទន្ទឹមនោះ នៅ​ឆមាសទីមួយនៃឆ្នាំនេះ ក្រុមហ៊ុនបានបាត់បង់ ២៣ លានដុល្លាររួចមកហើយ ជាមួយនឹងការលក់សរុបចំនួន ២.៣ លានដុល្លារ ។

ស្របពេលជាមួយគ្នានេះ តាមរយៈក្រុមហ៊ុន Trump Media & Technology Group (TMTG) បានបង្ហាញថា ស្ថានភាពហិរញ្ញវត្ថុក្រុមហ៊ុននាពេលបច្ចុប្បន្ននេះ គឺកំពុងជូបការលំបាក ហើយប្រសិនបើ TMTG មិនអាចរួមបញ្ចូលជាមួយក្រុមហ៊ុន Digital World បានទេ នោះក្រុមហ៊ុននឹងពិបាក​រកទុនបន្ថែមហើយ ៕​

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម