Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហាម៉ាស នឹងដោះលែងចំណាប់ខ្មាំង ៧០ នាក់ ប៉ុន្តែមានលក្ខខណ្ឌមួយ

បានផុស

នៅ

ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសនឹងធ្វើការដោះលែងចំណាប់ខ្មាំងមួយចំនួនធំ ប៉ុន្តែបានដាក់លក្ខខណ្ឌមួយគឺអំពាវនាវឲ្យមានបទឈប់បាញ់រយៈពេល ៥ ថ្ងៃ ក្នុងអំឡុងពេលនៃកិច្ចចរចាដែលសម្របសម្រួលដោយប្រទេសកាតា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យរបស់កងពលតូច Al-Qassam បានបង្ហោះសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃចន្ទថា ក្រុមប្រដាប់អាវុធមួយនេះបានប្រាប់អ្នកសម្របសម្រួលកាតាហើយថា ពួកគេត្រៀមខ្លួនរួចជាស្រេចក្នុងការដោះលែងចំណាប់ខ្មាំងជាស្ត្រី និងកុមាររហូតដល់ ៧០ នាក់ជាថ្នូរនឹងបទឈប់បាញ់រយៈពេល ៥ ថ្ងៃ ។

អ្នកនាំពាក្យរូបនេះបានលើកឡើងទៀតថា ភាគីខាងអ៊ីស្រាអែលទាមទារឲ្យមានការដោះលែងចំណាប់ជាស្ត្រី និងកុមារចំនួន ១០០ នាក់ មិនមែនត្រឹម ៧០ នាក់នោះទេ ខណៈលោកក៏បាន​ចោទ​អ៊ីស្រាអែល​ផងដែរពី​បទ​រារាំង​កិច្ចចរចា និង​បន្ត​ការ​វាយ​សន្ធាប់លើ​តំបន់​ហ្គាហ្សា ។ ទោះយ៉ាងណា លោកព្រមានទៅវិញថា ការវាយប្រហារមិនប្រណីដៃរបស់អ៊ីស្រាអែល គឺ​កំពុង​ដាក់​ជីវិត​ចំណាប់ខ្មាំង​ក្នុង​គ្រោះថ្នាក់ហើយ ។

រហូតមកដល់ពេលនេះ អ៊ីស្រាអែលបាននិងកំពុងធ្វើការវាយប្រហារទាំងតាមផ្លូវអាកាស និងផ្លូវគោកដោយមិនប្រណីដៃលើតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងមន្ទីរពេទ្យ កន្លែងស្នាក់នៅ និងកន្លែងគោរពបូជាផងដែរ ចាប់តាំងពីក្រុមហាម៉ាសប៉ាឡេស្ទីនបើកការរវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី៧ ខែតុលា និងបានចាប់ចំណាប់ខ្មាំងប្រហែល ២៤០ នាក់ ។

យោងតាមក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាបានឲ្យដឹងថា ចាប់តាំងពីពេលនោះមក ជនស៊ីវិលលើស ១១,១០០ នាក់ត្រូវបានសម្លាប់ រួមទាំងកុមារ និងស្ត្រីជាង ៨,០០០ នាក់ ខណៈខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ នាក់បានបាត់បង់ជីវិត ។

ក្រៅ​ពី​ចំនួន​អ្នក​ស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សជាង ២៨,០០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ មកដឹងចំនួនគ្រាប់រ៉ុកកែតដែលបាញ់រះមកកាន់ទឹកដី អ៊ីស្រាអែល ចាប់តាំង ពីផ្ទុះជម្លោះថ្មីជាមួយក្រុមហាម៉ាស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

​តើ​ក្រុមហេសបូឡា​​នៅ​លីបង់​ជានរណា និង​ ហេតុអ្វី​ត្រូវធ្វើសត្រូវ​ជាមួយអ៊ីស្រាអែល?​

ព័ត៌មានជាតិ១៨ នាទី មុន

តុលាការកំពូល បំភ្លឺអង្គហេតុ និងច្បាប់ ជុំវិញវិវាទដីធ្លីនៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ

ព័ត៌មានជាតិ២៥ នាទី មុន

ជំនឿ​កប់សពរួម​​ក្នុង​ព្រៃជនជាតិដើមភាគ​តិច​ខេត្ត​មណ្ឌលគិរីដាក់ពាងចំណាំំ ចែក​​​តាមឋានៈគ្រួសារ

សេដ្ឋកិច្ច២៨ នាទី មុន

លោក វង្សី វិស្សុត៖ ពិព័រណ៍ចិន-អាស៊ាន បានក្លាយជាវេទិ​កាសំ​ខាន់​​ដើម្បី​ជំរុញ​សកល​ភាវូបនីយកម្ម និងសេរីភាវូបនីយកម្មនៃការធ្វើពាណិជ្ជកម្ម ​

ព័ត៌មានជាតិ៣៨ នាទី មុន

អាជ្ញាធរដាក់គ្រឿងចក្រឈូសឆាយផ្លូវមួយខ្សែ ប្រវែងជាង ៣០០ ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម