Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ប្រាប់ អ៊ីស្រាអែល កុំឲ្យពង្រីកសង្គ្រាមដល់ លីបង់ ចំពេលមានការ​ព្រមានពី អ៊ីរ៉ង់

បានផុស

នៅ

រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បានសម្ដែងក្ដីព្រួយបារម្ភទៅកាន់សមភាគីអ៊ីស្រាអែលគឺលោក Yoav Gallant ពាក់ព័ន្ធទៅនឹងសង្គ្រាមរបស់រដ្ឋាភិបាលទីក្រុង Tel Aviv អាចនឹងបង្កើនភាពតានតឹងថ្មីបន្ថែមទៀតនៅតាមតំបន់ព្រំដែន អ៊ីស្រាអែល-លីបង់ ។

លោក Lloyd Austin (ឆ្វេង) និងលោក Yoav Gallant (ស្ដាំ)

លោក Austin បានលើកឡើងថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនកំពុងមានក្ដីបារម្ភលើអ៊ីស្រាអែល ព្រោះថា សកម្មភាពបច្ចុប្បន្នកំពុងព្យាយាមអូសទាញក្រុមប្រដាប់អាវុធហេសបូឡារបស់ប្រទេសលីបង់ ឲ្យចូលទៅក្នុងជម្លោះ អ៊ីស្រាអែល-ប៉ាឡេស្ទីន ជាពិសេសគឺការអូសទាញសហរដ្ឋអាមេរិក និងមហាអំណាចផ្សេងទៀតចូលក្នុងសង្គ្រាមមួយនេះផងដែរ ។

ទន្ទឹមនោះ លោករដ្ឋមន្ត្រីក៏បានស្នើដល់លោក Gallant កុំឲ្យចាត់វិធានការណាមួយដែលអាចនាំឲ្យផ្ទុះសង្គ្រាមរវាង អ៊ីស្រាអែល និងក្រុមហេសបូឡា ជាពិសេសលោកសូមស្នើឲ្យរដ្ឋាភិបាលអ៊ីស្រាអែលផ្ដល់ព័ត៌មានគ្រប់បែបយ៉ាងពីការវាយប្រហារប្រឆាំងនឹងប្រទេសលីបង់ផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការកត់សម្គាល់របស់លោក Austin បានកើតមានឡើង ចំពេលដែលលោក Amir-Ali Hajizadeh មេបញ្ជាការកំពូលនៅក្នុងកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) អះអាងថា សង្រ្គាមដែលកំពុងបន្តបែកផ្កាភ្លើងរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាបានជ្រាបចូលទៅក្នុងប្រទេសលីបង់ហើយ ហើយក៏អាចគំរាមកំហែងកាន់តែខ្លាំងបន្ថែមទៀតផងដែរ ។

លោក Hajizadeh បានបញ្ជាក់ថា “បច្ចុប្បន្នយើងបានឃើញហើយ សង្រ្គាមកំពុងពង្រីកខ្លួន ហើយលីបង់ក៏ជាប់នៅក្នុងជម្លោះនោះផងដែរ ។ វិសាលភាពនៃការប៉ះទង្គិចគ្នា ទំនងជានឹងកើនឡើងបន្ថែមទៀត ហើយអនាគត​របស់ប្រជាពលរដ្ឋក៏មិនទាន់​ប្រាកដ​ប្រជានោះដែរ ប៉ុន្តែយ៉ាងណា ​អ៊ីរ៉ង់​បាន​ត្រៀម​ខ្លួន​សម្រាប់សង្គ្រាម​គ្រប់​កាលៈទេសៈ​ទាំងអស់រួចរាស់អស់ហើយ” ។

លោកឧត្តមសេនីយទោរូបនេះបានបន្តសង្កត់ធ្ងន់ទៀតថា អ៊ីរ៉ង់មិនខ្លាចសហរដ្ឋអាមេរិក ដែលបានចតនាវាផ្ទុកយន្តហោះ ២ គ្រឿង និងនាវាផ្ទុកមីស៊ីលឆ្លងទ្វីបនៅមជ្ឈិមបូព៌ានោះទេ ។ អ៊ីរ៉ង់​មិនមែនជាប្រទេសដែលខ្លាចការគំរាមពីប្រទេសផ្សេងនោះទេ ព្រោះ​បច្ចុប្បន្ន​យើងក៏​កំពុងមានកម្លាំងយោធា​ស្ថិត​ក្នុង​កម្រិត​កំពូលមួយផងដែរ”។

ក្នុងរយៈពេល​ប៉ុន្មាន​សប្តាហ៍កន្លងមកនេះ កងកម្លាំង​ការពារ​អ៊ីស្រាអែល និង​ក្រុមហេសបូឡាបាន​និង​កំពុងបាញ់តទល់គ្នាឆ្លងព្រំដែនយ៉ាងសកម្ម ខណៈការបាញ់រះគ្រាប់រ៉ុកកែតនោះ គឺដើម្បីជួយទៅដល់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស ដែលកំពុងទប់ទល់នឹងការវាយលុករបស់អ៊ីស្រាអែល ។

រហូតមកដល់ពេលនេះ អ៊ីស្រាអែលបាននិងកំពុងធ្វើការវាយប្រហារទាំងតាមផ្លូវអាកាស និងផ្លូវគោកដោយមិនប្រណីដៃលើតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងមន្ទីរពេទ្យ កន្លែងស្នាក់នៅ និងកន្លែងគោរពបូជាផងដែរ ចាប់តាំងពីក្រុមហាម៉ាសប៉ាឡេស្ទីនបើកការរវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី៧ ខែតុលា ។

យោងតាមក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាបានឲ្យដឹងថា ចាប់តាំងពីពេលនោះមក ជនស៊ីវិលលើស ១១,១០០ នាក់ត្រូវបានសម្លាប់ រួមទាំងកុមារ និងស្ត្រីជាង ៨,០០០ នាក់ ខណៈខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ នាក់បានបាត់បង់ជីវិត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ អាមេរិក មិនចង់ឃើញ អ៊ីស្រាអែល ដុតកម្ទេចមន្ទីរពេទ្យនៅតំបន់ហ្គាហ្សាទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម