ព័ត៌មានអន្ដរជាតិ
មកដឹងតម្លៃស្ករ ស ក្នុងមួយគីឡូក្រាមនៅ ថៃ
ថៃបានអនុម័តដំឡើងថ្លៃស្ករសក្នុងស្រុក ១០ ភាគរយ ដោយបង្កើនថ្លៃដើមដល់អ្នកប្រើប្រាស់ប្រហែល ២ បាត (០.០២ ដុល្លារ) ក្នុងមួយគីឡូក្រាម ដើម្បីជួយដល់ប្រជាកសិករដាំអំពៅ ក៏ដូចជារក្សាតម្លៃស្ករកុំឲ្យឡើងខ្ពស់ ។

ចំណែកតម្លៃលក់រាយអតិបរមាដែលត្រូវបានអនុម័តសម្រាប់ស្ករសគឺ ១៩ បាត (០.៥៣ ដុល្លារ) ក្នុងមួយគីឡូក្រាម និង ២០ បាត (០.៥៦ ដុល្លារ) ក្នុងមួយគីឡូក្រាមសម្រាប់ស្ករសចម្រាញ់ ហើយចំពោះការដំឡើងប្រាក់ ២ បាតបន្ថែមនេះ នឹងគ្របដណ្តប់លើការកើនឡើងនៃថ្លៃដើមផលិតកម្មកសិកម្ម ។
ទន្ទឹមនោះ ការប្រកាសនេះធ្វើឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលបានផ្លាស់ប្តូរការឡើងថ្លៃ ២០ ភាគរយនៃតម្លៃស្ករក្នុងស្រុក ស្របពេលដែលថៃបានដាក់គោលដៅនាំចេញលើសពី ១ តោន ដោយសារតែប្រទេសនេះជាប្រទេសនាំចេញស្ករធំទី ២ របស់ពិភពលោក បន្ទាប់ពីប្រទេសប្រេស៊ីល ។

យោងតាមទិន្នន័យរបស់រដ្ឋាភិបាលបង្ហាញថា ប្រទេសថៃរំពឹងនឹងផលិតស្ករបាន ៨ លានតោនក្នុងឆ្នាំ ២០២៣ នេះ ដោយនៅក្នុងនោះ ២.៥ លានតោននឹងត្រូវប្រើប្រាស់ក្នុងស្រុក ហើយ ៥.៥ លានតោននឹងត្រូវនាំចេញ ខណៈកាលពីឆ្នាំមុន ប្រទេសនេះបាននាំចេញស្ករសចំនួន ៧.៦៩ លានតោនទៅក្នុងទីផ្សារពិភពលោក ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Bangkok Post
ចុចអាន៖ ថៃ ពិចារណាបន្តលើកលែងទិដ្ឋាការលើទេសចរ ចិន រហូតដល់ចុងឆ្នាំ ២០២៤

-
KPT+១ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល