Connect with us

ព័ត៌មានអន្ដរជាតិ

ផលិតផល និងសេវាកម្មដែលជាកម្មសិទ្ធិរបស់យោធាមីយ៉ាន់ម៉ា លក់លែងដាច់

បានផុស

នៅ

ការលក់ផលិតផល និងសេវាកម្មដែលជាកម្មសិទ្ធិរបស់កងកម្លាំង Tatmadaw មានការថយចុះគួរឲ្យកត់សម្គាល់ ខណៈដែលប្រជាជនមីយ៉ាន់ម៉ាបន្តការតវ៉ាប្រឆាំងនឹងការផ្ទេរអំណាចរបស់យោធា ។

កាសែត Myanmar Times បានរកឃើញថា ម៉ាកយីហោជាច្រើនដែលទាក់ទងនឹងកងកម្លាំងយោធាពេលនេះមានតម្រូវការទាបមែនទែន ។ ផលិតផលទាំងនោះរួមមានស្រាបៀរ Myanmar Beer ស៊ីមកាត និងកាតបញ្ចូលទឹកប្រាក់របស់ក្រុមហ៊ុន MyTel បារី Ruby និងរថយន្ដក្រុងល្បឿនលឿនដូចជា រថយន្តក្រុងក្រុមហ៊ុន Shwe Mann Thu & Shan Ma Lay ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Ko Tayzar ភ្នាក់ងារលក់ស្រាមកពីទីប្រជុំជន North Okkalapa ទីក្រុងយ៉ាំងហ្គោនបាននិយាយថា “ខ្ញុំធ្លាប់លក់ដាច់ស្រាបៀរ Myanmar Beer ៣ កេស (មួយកេសមាន ១២ កំប៉ុង) ក្នុងមួយថ្ងៃតែពេលនេះខ្ញុំថែមទាំងមិនអាចលក់សូម្បីមួយកេសក្នុងមួយថ្ងៃ ។ តម្រូវការទិញបានធ្លាក់ចុះគួរឲ្យកត់សម្គាល់នៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ។ វាពិបាកសម្រាប់យើងក្នុងការលក់ ប្រសិនបើគ្មានអ្នកទិញទេដូច្នេះយើងបានសម្រេចឈប់លក់ស្រាបៀរ Myanmar Beer នៅពេលនេះ” ។

កាសែត Myanmar Times ក៏បានរកឃើញផងដែរថា អ្នកប្រើប្រាស់ជាច្រើនដែលធ្លាប់ប្រើស៊ីមកាត MyTel និងសេវាកម្ម Fiber ឥឡូវនេះបានចុះកិច្ចសន្យាជាមួយប្រតិបត្តិករផ្សេងទៀតដូចជា ក្រុមហ៊ុន Telenor និងក្រុមហ៊ុន Ooredoo ជាដើម ។

យុទ្ធនាការបញ្ឈប់ការទិញផលិតផលរបស់របបយោធាត្រូវបានបង្កើតឡើងនៅលើបណ្តាញសង្គមកាលពីថ្ងៃទី ២ ខែកុម្ភៈ បន្ទាប់ពីការកាន់កាប់ដោយរដ្ឋាភិបាលយោធាកាលពីថ្ងៃចន្ទសប្ដាហ៍មុន ។

ផលិតផលដែលបានចុះបញ្ជីនៅក្រោមយុទ្ធនាការបញ្ឈប់ការទិញរបស់យោធាមានដូចជាស្រាបៀ Myanmar Beer, ស្រាបៀ Dagon, ស្រាបៀរ Mandalay, ស៊ីមកាត Mytel, សេវាកម្មអ៊ីនធឺណិត Fiber, មន្ទីពេទ្យឯកជន Kantharyar, ផលិតកម្មភាពយន្ត 7th Sense និងសេវាកម្មផ្លូវហាយវ៉េ Shwe Mann Thu & Shan Ma Lay ជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Myanmar Times

ចុចអាន ៖ គណបក្សរបស់លោកស្រី ស៊ូជី ស្នើពិភពលោកកុំទទួលស្គាល់របបយោធាមីយ៉ាន់ម៉ា

ចុចអាន ៖ ធ្លាយវីដេអូ ប៉ូលិសបាញ់លើក្រុមបាតុករប្រឆាំងរដ្ឋប្រហារនៅមីយ៉ាន់ម៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ដូណាល់ ត្រាំ ចង់ជួប គីម ជុងអ៊ុន ម្តងទៀត

ព័ត៌មានជាតិ១២ នាទីutes មុន

ប្រែក្លាយពលរដ្ឋទៅជាពលរដ្ឋឌីជីថល រដ្ឋាភិបាល​ដាក់​​ផែនការ​យុទ្ធសាស្រ្ត​បែប​ណា​ខ្លះ?

ព័ត៌មានជាតិ២៥ នាទីutes មុន

កម្ពុជា កំពុងមានតម្រូវការកម្លាំងពលកម្មក្នុងស្រុក ជាង ៦ ម៉ឺនកន្លែង បម្រើវិស័យឧស្សាហកម្ម សេវាកម្ម និង កសិកម្ម

ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

អ្នកក្រុងហាណូយ អង្គុយចាំទិញមាស ​តាំងពី​ម៉ោង​ ៣​ ទៀប​ភ្លឺ នៅថ្ងៃនាំសំណាងល្អ

ព័ត៌មានជាតិ៥៤ នាទីutes មុន

តាកែវ កណ្តាល និង​សៀមរាប ​​សាងសង់​បង្គោល​អង់តែនទូរសព្ទ​​បន្ថែម​បាន ១៩២ ក្នុងផែនការ ៣៩៤ បង្គោល

Sokha Hotels

ព័ត៌មានពេញនិយម