ព័ត៌មានអន្ដរជាតិ
ក្រុមហេសបូឡានឹងចូលរួមសង្រ្គាមអ៊ីស្រាអែល-ប៉ាឡេស្ទីន ពេញទំហឹង បើហាម៉ាសចាញ់
អ្នកនាំពាក្យជាន់ខ្ពស់របស់ហាម៉ាសបាននិយាយថា ក្រុមហេសបូឡានឹងបង្កើនការចូលរួមរបស់ខ្លួនយ៉ាងពេញទំហឹងនៅក្នុងជម្លោះរវាងអ៊ីស្រាអែល-ហាម៉ាស ប្រសិនបើក្រុមប៉ាឡេស្ទីនត្រូវបានលុបបំបាត់ទាំងស្រុង នៅក្នុងតំបន់ហ្គាហ្សា។

ថ្លែងកាលពីថ្ងៃចន្ទ តំណាងក្រុមហាម៉ាសនៅទីក្រុងបេរូត ប្រទេសលីបង់ លោក Ahmed Abdul Hadi និយាយថា ក្រុមសកម្មប្រយុទ្ធសម្ព័ន្ធមិត្តមិនទាន់ត្រៀមខ្លួនដើម្បីចូលប្រយុទ្ធនោះទេ ប៉ុន្តែនឹងបង្កើនប្រតិបត្តិការប្រឆាំងនឹងអ៊ីស្រាអែល នៅពេលណាដែលសកម្មប្រយុទ្ធហាម៉ាសបរាជ័យនៅក្នុងសង្រ្គាមនៅឯតំបន់ហ្គាហ្សា។

ក្រោយកងទ័ពអ៊ីស្រាអែលបានធ្វើការបាញ់ប្រហារជាមួយអ្នកប្រយុទ្ធ ហេសបូឡា ឆ្លងព្រំដែនជាមួយប្រទេសលីបង់ជាច្រើនដងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ស្រពេលពេលមេបញ្ជាការទី២របស់ក្រុមលោក Naim Qassem លើកឡើងថា ការប៉ះទង្គិចគ្នាកើតឡើងគ្រាន់តែជួយបន្ធូរបន្ថយសម្ពាធលើតំបន់ហ្គាហ្សាប៉ុណ្ណោះ ហើយការឆ្លើយតបរបស់ក្រុមប្រឆាំងអ៊ីស្រាអែលគឺអាស្រ័យលើសកម្មភាពរបស់អ៊ីស្រាអែល។
ដោយឡែកក្នុងអំឡុងពេលទស្សនកិច្ចជាមួយកងទ័ពអ៊ីស្រាអែលកាលពីចុងសប្តាហ៍មុន រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant បានប្រកាសថា ហេសបូឡាកំពុងអូសប្រទេសលីបង់ចូលទៅក្នុងសង្រ្គាម ព្រមទាំងព្រមានថា អ្វីដែលខ្លួនកំពុងធ្វើនៅហ្គាហ្សា អាចនឹងកើតឡើងធ្វើនៅបេរូត៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ RT
ចុចអាន៖ លោក Netanyahu ព្រមានថា អាមេរិក នឹងក្លាយជាគោលដៅបន្ទាប់ បើអ៊ីស្រាអែល ចាញ់សង្គ្រាម
ចុចអាន៖ ក្រុមហាម៉ាស នឹងដោះលែងចំណាប់ខ្មាំង ៧០ នាក់ ប៉ុន្តែមានលក្ខខណ្ឌមួយ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?