ព័ត៌មានអន្ដរជាតិ
គ្រូពេទ្យហ្គាហ្សាជីកផ្នូរកប់សពរាប់សិប នៅក្នុងមន្ទីរពេទ្យ
ប្រជាជនប៉ាឡេស្ទីនដែលជាប់នៅខាងក្នុងមន្ទីរពេទ្យដ៏ធំបំផុតរបស់ហ្គាហ្សាកំពុងជីកផ្នូរដ៏ធំ ដើម្បីបញ្ចុះអ្នកជំងឺដែលបានស្លាប់នៅក្រោមការឡោមព័ទ្ធរបស់អ៊ីស្រាអែល។ ជាមួយគ្នានោះវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យ ពុំមានផែនការដើម្បីជម្លៀសទារកចេញនោះទេ បើទោះបីជាអ៊ីស្រាអែលបានប្រកាសពីការបញ្ជូនឧបករណ៍ភ្ញាស់ចល័តក៏ដោយ។

កងកម្លាំងអ៊ីស្រាអែលបានឡោមព័ទ្ធមន្ទីរពេទ្យ Al Shifa ក្នុងទីក្រុងហ្គាហ្សា ដោយចោទថា នៅក្រោមមន្ទីរពេទ្យនេះជាទីស្នាក់ការរបស់ពួកសកម្មប្រយុទ្ធហាម៉ាស។

ក្រុមហាម៉ាសដែលជាក្រុមអ៊ីស្លាមនិយមដែលកំពុងកាន់អំណាចនៅហ្គាហ្សាបានបដិសេធជុំវិញការចោទប្រកាន់របស់អ៊ីស្រាអែល ហើយនិយាយថាអ្នកជំងឺ ៦៥០នាក់ និងជនស៊ីវិលដែលផ្លាស់ទីលំនៅផ្សេងទៀតពី ៥,០០០-៧,០០០នាក់ត្រូវបានជាប់នៅក្នុងបរិវេណមន្ទីរពេទ្យ ក្រោមការបាញ់ប្រហារឥតឈប់ឈរពីអ្នកលបបាញ់ និងយន្តហោះគ្មានមនុស្សបើក។ មកទល់ពេលនេះអ្នកជំងឺ ៤០នាក់ហើយបានស្លាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ រួមទាំងទារកមិនគ្រប់ខែចំនួន ៣នាក់។
លោក Ashraf Al-Qidra អ្នកនាំពាក្យក្រសួងសុខាភិបាលតំបន់ហ្គាហ្សា និយាយថា បច្ចុប្បន្នមានសាកសពប្រហែល ១០០នាក់បានរលួយនៅខាងក្នុងមន្ទីរពេទ្យ ហើយគ្មានផ្លូវអាចយកចេញបានឡើយ។ ដោយសារតែបែបនេះ ក្រុមគ្រូពេទ្យគ្រោងនឹងបញ្ចុះសពពួកគេនៅថ្ងៃអង្គារនេះ ដោយបានជីកផ្នូរដ៏ធំមួយនៅខាងក្នុងអគារវេជ្ជសាស្ត្រ Al Shifa៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Reuters
ចុចអាន៖ WHO៖ មន្ទីរពេទ្យធំរបស់តំបន់ហ្គាហ្សា បានក្លាយជាកន្លែងដាក់សពទៅហើយ
ចុចអាន៖ ក្រុមហេសបូឡានឹងចូលរួមសង្រ្គាមអ៊ីស្រាអែល-ប៉ាឡេស្ទីន ពេញទំហឹង បើហាម៉ាសចាញ់

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ចរាចរណ៍៦ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
សន្តិសុខសង្គម២៤ ម៉ោង ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត