Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត អាមេរិក ទទួលស្គាល់ថា ក្រុម​ហាម៉ាស ​ពិតជាមានទីបញ្ជាការ​ នៅ​ក្រោម​មន្ទីរពេទ្យ ហ្គាហ្សា មែន

បានផុស

នៅ

តាមការអះអាងពីសហរដ្ឋ​អាមេរិក, ខ្លួនទទួលបានរបាយការណ៍ចារកម្មដែល​ថា ក្រុម​ហាម៉ាស​ពិតជាមានទីបញ្ជាការ​មួយ ​ស្ថិត​នៅ​ក្រោម​មន្ទីរពេទ្យ Al-Shifa ក្នុង​ទីក្រុង ហ្គាហ្សា មែន។

អ្នកនាំពាក្យសន្តិសុខជាតិ លោក John Kirby និយាយកាលពីថ្ងៃអង្គារទី១៤ខែវិច្ឆិកាថា ក្រុមនេះ បានរក្សាទុកអាវុធនៅទីនោះ ហើយត្រៀមខ្លួនសម្រាប់ការវាយប្រហាររបស់អ៊ីស្រាអែល។

អ្នកនាំពាក្យសន្តិសុខជាតិ លោក John Kirby (រូបថត៖ Getty Images)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាលើកទីមួយហើយ ដែលអាមេរិកបានគាំទ្រដោយឯករាជ្យលើការអះអាងរបស់សម្ព័ន្ធមិត្តជិតស្និទ្ធគឺអ៊ីស្រាអែល ដែលថា ក្រុមហាម៉ាស ប្រើប្រាស់មន្ទីរពេទ្យដើម្បីលាក់មូលដ្ឋានរបស់ខ្លួន ថ្វីបើក្រុមចលនាប្រដាប់អាវុធ បានបដិសេធចំពោះ​រឿង​នេះម្តងហើយម្តងទៀតក៏ដោយ។

ឆ្លើយតបទៅការកត់សម្គាល់របស់សេតវិមាន ក្រុមហាម៉ាសបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយដែលរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន AFP ថា ការទទួលស្គាល់របស់អាមេរិកបែបនេះ នឹងធ្វើឲ្យអ៊ីស្រាអែលបានដៃ ហើយបើកភ្លើងខៀវ ឲ្យមានការសម្លាប់រង្គាលយ៉ាងព្រៃផ្សៃជាបន្តទៀត។

(រូបថត៖ Aljazeera)

សេចក្តី​ថ្លែងការណ៍​នេះ​​កើត​ឡើង ​ខណៈ​​អ៊ីស្រាអែល ​ប្រឈម​មុខ​នឹង​សម្ពាធទូទាំង​ពិភពលោក​កាន់តែ​ខ្លាំង​ឡើង​ ឲ្យ​ការពារ​ជន​ស៊ីវិល​ដែល​ជាប់​នៅ​ក្នុង​មន្ទីរពេទ្យនោះ។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និយាយថា មន្ទីរពេទ្យ Al-Shifa ត្រូវតែការពារពីការប្រយុទ្ធគ្នាដ៏ខ្លាំងក្លានៅជុំវិញបរិវេណនោះឲ្យបាន ហើយនាយករដ្ឋមន្រ្តីអង់គ្លេសលោក Rishi Sunak ក៏និយាយដែរថា អ៊ីស្រាអែល ត្រូវតែធ្វើសកម្មភាពតាមច្បាប់អន្តរជាតិ។

នៅតំបន់ជុំវិញ Al-Shifa ដែលជាមន្ទីរពេទ្យធំបំផុតរបស់ហ្គាហ្សា បានក្លាយជាចំណុចសំខាន់នៃការប្រយុទ្ធគ្នាក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈមនុស្សរាប់ពាន់នាក់ ត្រូវបានគេជឿថាកំពុងស្ថិតនៅទីនោះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ទីបំផុត អង្គការសិទ្ធិមនុស្ស ចេញមុខនិយាយរឿង អ៊ីស្រាអែល វាយប្រហារមន្ទីរពេទ្យនៅ ហ្គាហ្សា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា១៥ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ២១ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានជាតិ២៣ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស ជំរុញអ្នកធ្វើការតាមផ្ទះចុះឈ្មោះចូលជាសមាជិក ប.ស.ស បន្ថែម ដើម្បីទទួលបានការគាំពារពីសង្គម

ព័ត៌មានជាតិ៣៦ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម