Connect with us

ព័ត៌មានអន្ដរជាតិ

កងទ័ពអ៊ីស្រាអែល បើកប្រតិបត្តិការ វាយលុកចូលមន្ទីរពេទ្យធំ នៅ ហ្គាហ្សា ហើយ!

បានផុស

នៅ

កងកម្លាំងការពារអ៊ីស្រាអែល (IDF) និយាយ​ថា កងកម្លាំង​របស់​ខ្លួន ​បាន​បើក​ប្រតិបត្តិការ​ប្រឆាំង​ក្រុម​ហាម៉ាស​នៅ​មន្ទីរពេទ្យ al Shifa ក្នុងតំបន់ហ្គាហ្សាហើយ។

(រូបថត៖ TBN)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ៊ីស្រាអែល ហៅប្រតិបត្តិការនេះថា ច្បាស់លាស់ និងកំណត់គោលដៅចំៗ នៅក្នុងតំបន់ជាក់លាក់ នៃមន្ទីរពេទ្យធំជាងគេរបស់តំបន់ហ្គាហ្សា។

ស្របពេលជាមួយគ្នានោះដែរ IDF បានអំពាវនាវឲ្យសមាជិកទាំងអស់នៃក្រុមសកម្មប្រយុទ្ធដែលមានវត្តមាននៅក្នុងមន្ទីរពេទ្យ ត្រូវចុះចាញ់ជាបន្ទាន់។

IDF និយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “នារយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ IDF បានព្រមានជាសាធារណៈម្តងហើយម្តងទៀតថា ការបន្តប្រើយោធារបស់ក្រុមហាម៉ាសលើមន្ទីរពេទ្យ គឺធ្វើឲ្យប៉ះពាល់ដល់ស្ថានភាពការពាររបស់ខ្លួនក្រោមច្បាប់អន្តរជាតិ ហើយបានទុកពេលវេលាគ្រប់គ្រាន់ដើម្បីបញ្ឈប់ការរំលោភបំពានខុសច្បាប់នៃមន្ទីរពេទ្យនេះ”។

(រូបថត៖ TBN)

មុននេះ IDF បានជូនដំណឹងម្តងទៀតដល់អាជ្ញាធរពាក់ព័ន្ធនៅតំបន់ហ្គាហ្សាថា រាល់សកម្មភាពយោធាក្នុងមន្ទីរពេទ្យ ត្រូវតែបញ្ឈប់ក្នុងរយៈពេល១២ម៉ោង ប៉ុន្តែជាអកុសល ពួកគេមិនបានធ្វើទេ។

ប្រតិបត្តិការនេះកើតឡើង បន្ទាប់ពីសហរដ្ឋអាមេរិកអះអាងថា ខ្លួនក៏មានព័ស្តុតាងដែរ ដែលថាក្រុមហាម៉ាសកំពុងប្រើប្រាស់មន្ទីរពេទ្យ al Shifa ដើម្បីធ្វើសកម្មភាពយោធា។

យ៉ាងណាក្តី ក្រុមហាម៉ាស បានថ្កោលទោសយ៉ាងខ្លាំងក្លា និងច្រានចោលការចោទប្រកាន់នេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ SKY

ចុចអាន៖ ទីបំផុត អាមេរិក ទទួលស្គាល់ថា ក្រុម ហាម៉ាស ពិតជាមានទីបញ្ជាការ នៅ ក្រោម មន្ទីរពេទ្យ ហ្គាហ្សា មែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ២ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ៧ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ៨ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម