ព័ត៌មានអន្ដរជាតិ
តួលេខកុមារស្លាប់នៅហ្គាហ្សា កើនលើស ៤៦០០នាក់ ខណៈជាង៨៦០០នាក់ រងរបួស
ពេលនេះមានកុមារជាង ៤,៦០០ នាក់ហើយ ត្រូវបានរាយការណ៍ថាបាត់បង់ជីវិត និងជាង ៨,៦០០ នាក់រងរបួស ខណៈជាង ១,៥០០ នាក់ សន្មតថា បាត់ខ្លួន ដោយសារតែជាប់នៅក្រោមគំនរអគារបាក់បែកក្នុងតំបន់ហ្គាហ្សា ។ នេះបើតាមការបញ្ជាក់ពីការិយាល័យប្រចាំតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងរបស់ UNICEF ប្រាប់ទៅ Sputnik ។

យោងតាម UNICEF, “លើសពីនេះ មនុស្សជាង ១.៥ លាននាក់ ដែលពាក់កណ្តាលជាកុមារ ត្រូវផ្លាស់ទីលំនៅ ហើយឥឡូវនេះ ពួកគេភាគច្រើន កំពុងរស់នៅក្នុងជម្រកដែលមានប្រជាជនច្រើន មិនសូវមានលទ្ធភាពទទួលបានទឹកស្អាត អាហារ និងអនាម័យនោះទេ ។ ទឹកស្អាតនៅតំបន់ ហ្គាហ្សាស្រ្ទីបជិតអស់ហើយ ដែលជាហេតុបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរជាពិសេសចំពោះកុមារតែម្ដង ។ ប្រជាជន ត្រូវបង្ខំចិត្តប្រើប្រាស់ទឹកកខ្វក់ពីអណ្តូង ទឹកប្រៃ និងប្រភពមិនមានសុវត្ថិភាពផ្សេងទៀត ដែលបង្កើនហានិភ័យនៃជំងឺរាគរូសធ្ងន់ធ្ងរ ជាពិសេសចំពោះកុមារអាយុក្រោម៥ឆ្នាំ”។
ទោះបីជាយ៉ាងណាក៏ដោយ UNICEF បញ្ជាក់ថា ខ្លួនកំពុងផ្តល់ជំនួយមនុស្សធម៌តាមច្រកព្រំដែន Rafah។ ជំនួយទាំងនោះរួមមាន ទឹក សម្ភារបន្សុទ្ធទឹក ឧបករណ៍សុខភាព ថ្នាំពេទ្យ ឧបករណ៍អនាម័យ និងជំនួយជាសាច់ប្រាក់មនុស្សធម៌។

មុននេះ ក្រសួងសុខាភិបាលប៉ាឡេស្ទីន និយាយថា ទារកទើបនឹងកើត និងអ្នកជំងឺផ្សេងទៀតនៅមន្ទីរពេទ្យធំបំផុតរបស់តំបន់ហ្គាហ្សា កំពុងស្លាប់ជាបន្តបន្ទាប់ ដោយសារលែងមានអគ្គិសនី រីឯធនធាននៅទីនោះ ក៏អស់ទៅទៀត។
មន្ទីរពេទ្យ Al-Shifa នៅទីក្រុងហ្គាហ្សា គឺលែងដំណើរការចាប់តាំងពីថ្ងៃសៅរ៍សប្តាហ៍មុនមកម្ល៉េះ ខណៈការទម្លាក់គ្រាប់បែក និងការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅខាងក្រៅអគារ បានបណ្តាលឲ្យដាច់ចរន្តអគ្គិសនី ចំពេលមានកង្វះខាតប្រេងឥន្ធនៈ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NBC News, RT
ចុចអាន៖ ទារកទើបកើត និងអ្នកជំងឺនៅមន្ទីរពេទ្យធំបំផុតក្នុងតំបន់ហ្គាហ្សា កំពុងស្លាប់ជាបន្តបន្ទាប់

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង