Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជន ប៉ាឡេស្ទីន កំពុងជួបទុក្ខវេទនាថ្មីមួយទៀត ក្រៅពីការទម្លាក់គ្រាប់​បែករបស់ អ៊ីស្រាអែល

បានផុស

នៅ

ភ្លៀងធ្លាក់ខ្លាំងនៅតំបន់ហ្គាហ្សាកាលពីថ្ងៃអង្គារបាននាំមកនូវក្តីបារម្ភ និងបញ្ហាប្រឈមថ្មីបន្ថែមទៀតសម្រាប់ប្រជាជនប៉ាឡេស្ទីន ស្របពេលដែលភាគច្រើននៃប្រជាជនទាំងនោះក៏កំពុងគ្មានផ្ទះសម្បែង និងរស់នៅក្នុងតង់បណ្តោះអាសន្ន បន្ទាប់ពីការទម្លាក់គ្រាប់បែកមិនប្រណីដៃអស់រយៈពេលជាច្រើនសប្តាហ៍ពីសំណាក់កងកម្លាំងអ៊ីស្រាអែល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដូវវស្សាបានចូលមកដល់ ហើយហានិភ័យនៃការជន់លិចក្នុងតំបន់ក៏ស្ថិតក្នុងការប្រកាសអាសន្នផងដែរ ស្របពេលប្រព័ន្ធលូក៏កំពុងរងការខ្ទេចខ្ចីដូចគ្នា ដោយសារតែការវាយប្រហាររបស់កងកម្លាំងអ៊ីស្រាអែល ដូច្នេះលទ្ធភាពនៃការលិចលង់ប្រជាជន ក៏ដូចជាការរីករាលដាលនៃជំងឺរាតត្បាត រឹតតែធ្ងន់ធ្ងរឡើងៗ ។

នៅឯជម្រករបស់អង្គការសហប្រជាជាតិក្នុងទីក្រុង Khan Younis ភាគខាងត្បូងតំបន់ហ្គាហ្សា ភ្លៀងធ្លាក់ជោគជាំបង្កជាប៉ះពាល់ ក៏ដូចជាជំងឺផ្សេងៗ ស្របពេលដែលអង្គការសុខភាពពិភពលោក (WHO) ក៏បានរាយការណ៍ដែរថា រហូតមកដល់ពេលនេះ ប្រជាជនប៉ាឡេស្ទីនកំពុងប្រទះករណីរាគរូសច្រើនជាង ៣០,០០០ ករណី ខណៈដែលកន្លងមកមានត្រឹមតែ ២,០០០ ករណីប៉ុណ្ណោះ ។

កាលពីសប្ដាហ៍មុន WHO ក៏បាននិយាយផងដែរថា តំបន់ហ្គាហ្សាប្រឈមមុខនឹងការកើនឡើងហានិភ័យនៃការរីករាលដាលជំងឺរាតត្បាតផ្សេងៗ ដោយសារការទម្លាក់គ្រាប់បែកតាមអាកាសរបស់អ៊ីស្រាអែល បានដុតកម្ទេចដល់ប្រព័ន្ធសុខាភិបាល ខណៈលទ្ធភាពប្រើប្រាស់ទឹកស្អាតរបស់ប្រជាជនដែលកំពុងរស់នៅកកកុញក្នុងតង់បណ្ដោះអាសន្ន ក៏នៅមានកម្រិតទៅទៀត ។

នេះគឺជាបញ្ហាប្រឈមថ្មីមួយទៀតសម្រាប់ប្រជាជនប៉ាឡេស្ទីន ខណៈដែលបច្ចុប្បន្នក៏កំពុងរស់នៅយ៉ាងវេទនារួចទៅហើយ ដោយសារតែប្រតិបត្តិការវាយបករបស់កងកម្លាំងអ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងមន្ទីរពេទ្យ និងកន្លែងស្នាក់នៅ  បន្ទាប់ពីក្រុមប្រដាប់អាវុធហាម៉ាសធ្វើការវាយឆ្មក់ឆ្លងព្រំដែនចូលមកអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ។

យោងតាមក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាបានឲ្យដឹងថា ចាប់តាំងពីពេលនោះមក ជនស៊ីវិលលើស ១១,៣០០ នាក់ត្រូវបានសម្លាប់ រួមទាំងកុមារ និងស្ត្រីជាង ៨,០០០ នាក់ ខណៈខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ នាក់បានបាត់បង់ជីវិត ។

ក្រៅ​ពី​ចំនួន​អ្នក​ស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សជាង ២៩,០០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ មកដឹងចំនួនគ្រាប់រ៉ុកកែតដែលបាញ់រះមកកាន់ទឹកដី អ៊ីស្រាអែល ចាប់តាំង ពីផ្ទុះជម្លោះថ្មីជាមួយក្រុមហាម៉ាស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម