ព័ត៌មានអន្ដរជាតិ
ក្រុមប្រដាប់អាវុធមួយទៀតគំរាមវាយប្រហារនាវា អ៊ីស្រាអែល ដើម្បីជួយ ប៉ាឡេស្ទីន
មេដឹកនាំចលនាក្រុមឧទ្ទាម Houthi ដែលកំពុងគ្រប់គ្រងភាគខាងជើងរបស់ប្រទេសយេម៉ែនកាលពីថ្ងៃអង្គារបានគំរាមវាយប្រហារនាវាអ៊ីស្រាអែលនៅសមុទ្រក្រហម ដើម្បីគាំទ្រដល់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបដែលកំពុងរងការវាយសន្ធាប់ពីអ៊ីស្រាអែល ។

លោក Abdul-Malik Al-Houthi បាននិយាយនៅក្នុងការបង្ហាញខ្លួនលើកញ្ចក់ទូរទស្សន៍ Al Masirah ថា “យើងនឹងបន្តការវាយប្រហារលើសត្រូវដោយប្រើប្រាស់គ្រាប់រ៉ុកកែត និងយន្តហោះគ្មានមនុស្សបើក ស្របតាមផែនការរបស់យើងសម្រាប់ប្រតិបត្តិការប្រឆាំងនឹងទីតាំងរបស់របប Zionist អ៊ីស្រាអែលទាំងអស់ ដើម្បីធ្វើយ៉ាងណាអាចជួយដល់ទឹកដីប៉ាឡេស្ទីនបាន” ។
មេដឹកនាំរូបនេះលើកឡើងទៀតថា “យើងនឹងមិនស្ទាក់ស្ទើរក្នុងការវាយប្រហារណាមួយទៅលើទីតាំងរបស់អ៊ីស្រាអែលនោះទេ ដោយសារតែយើងក៏មានកម្រិតយោធាស្ដង់ដារ ជាពិសេសបងប្អូនរបស់យើងនៅក្នុងជួរកងកម្លាំងបាញ់គ្រាប់រ៉ុកកែត កំពុងធ្វើប្រតិបត្តិការយ៉ាក់សស្រាក់សស្រាំនៅភាគខាងត្បូងនៃទឹកដីប៉ាឡេស្ទីនផងដែរ” ។

លោក Abdul-Malik បាននិយាយថា “ក្រុម Houthi តែងតែបើកភ្នែកមើល ក៏ដូចជាតាមដាន និងស្វែងរកជានិច្ចនូវនាវាណាមួយរបស់អ៊ីស្រាអែលនៅក្នុងសមុទ្រក្រហម ជាពិសេសនៅច្រកសមុទ្រ Bab el-Mandeb និងដែនទឹកដែលជាប់ព្រំដែនយេម៉ែន ហើយទោះបីជានាវាអ៊ីស្រាអែលបិទសញ្ញានៅក្នុងសមុទ្រក្រហមក៏ដោយ ក៏មិនអាចលាក់ពួកយើងជិតដែរ ហើយនៅពេលដែលរកឃើញ យើងនឹងមិនស្ទាក់ស្ទើរក្នុងការវាយប្រហារនាវាទាំងនោះឡើយ” ។
នៅថ្ងៃដដែល អ្នកនាំពាក្យយោធា Houthi លោក Yahya Sare’e បាននិយាយតាមរយៈគណនី X ថា ក្រុមរបស់ខ្លួនបានបាញ់មីស៊ីលផ្លោងឆ្ពោះទៅកាន់គោលដៅផ្សេងៗរបស់អ៊ីស្រាអែលក្នុងទឹកដីប៉ាឡេស្ទីនដែលពួកគេកំពុងកាន់កាប់ រួមទាំងទីក្រុង Eilat នៅភាគខាងត្បូងអ៊ីស្រាអែលផងដែរ” ។

លោកបានបន្ថែមថា ការបាញ់បង្ហោះបានកើតឡើងត្រឹម ២៤ ម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រតិបត្តិការយោធាមួយផ្សេងទៀតដែលធ្វើឡើងដោយក្រុម Houthi ទៅលើគោលដៅដូចគ្នានេះ ហើយការវាយប្រហាររបស់ក្រុម Houthi លើអ៊ីស្រាអែលនឹងមិនឈប់នោះទេ ដរាបណាអ៊ីស្រាអែលមិនបញ្ឈប់ការឈ្លានពានរបស់ខ្លួនប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែតុលា ក្រុមហាម៉ាសបានបើកការវាយប្រហារដោយគ្រាប់រ៉ុកកែតទ្រង់ទ្រាយធំដ៏គួរឲ្យភ្ញាក់ផ្អើលចេញពីតំបន់ហ្គាហ្សាស្ទ្រីបប្រឆាំងនឹងអ៊ីស្រាអែល ហើយថែមទាំងបានសម្លាប់ និងចាប់ពង្រត់មនុស្សនៅក្នុងសហគមន៍អ៊ីស្រាអែលទៀតផង ។ ជាការឆ្លើយតប អ៊ីស្រាអែលបានបើកការវាយប្រហារសងសឹក ហើយបានបញ្ជាឲ្យបិទច្រកហ្គាហ្សាទាំងស្រុង ជាពិសេសបានកាត់ផ្តាច់ការផ្គត់ផ្គង់ទឹក ស្បៀងអាហារ និងប្រេងឥន្ធនៈជាដើម ។
បន្ទាប់មកនៅថ្ងៃទី២៧ ខែតុលា អ៊ីស្រាអែលបានបើកការលុកលុយទ្រង់ទ្រាយធំមួយទៀតចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ជាមួយនឹងគោលដៅកម្ចាត់យុទ្ធជនហាម៉ាស និងជួយរំដោះចំណាប់ខ្មាំង ខណៈជម្លោះមួយនេះបានបណ្តាលឲ្យមនុស្សស្លាប់ប្រហែល ១,២០០ នាក់នៅខាងអ៊ីស្រាអែល និងជាង ១១,០០០ នាក់នៅតំបន់ហ្គាហ្សា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ប្រជាជន ប៉ាឡេស្ទីន កំពុងជួបទុក្ខវេទនាថ្មីមួយទៀត ក្រៅពីការទម្លាក់គ្រាប់បែករបស់ អ៊ីស្រាអែល

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ