ព័ត៌មានអន្ដរជាតិ
កូនក្រមុំនៅចិនជូនថ្លៃបណ្ណាការនិងឡាន Land Rover ទៅកូនកំលោះ តាមពិតមានរឿងហេតុនៅពីក្រោយ
កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ មានពិធីរៀបការរបស់គូស្នេហ៍ថ្មីថ្មោងនៅខេត្ត Shandong ប្រទេសចិន បានបង្កើតការភ្ញាក់ផ្អើល ដោយសារតែកូនក្រមុំបានប្រគល់ថ្លៃបណ្ណាការចំនួន ៨៨៨,០០០យន់ ទៅឲ្យកូនកំលោះ ហើយក៏បានប្រគល់រថយន្ត Land Rover មួយគ្រឿងទៀតផងដែរ។

រឿងនេះកើតឡើងដោយសារតែកូនក្រមុំ និងកូនកំលោះមានសេចក្តីស្រឡាញ់ពិតចំពោះគ្នាទៅវិញទៅមក។ ពួកគេបាននៅជាមួយគ្នាជាច្រើនឆ្នាំមកហើយ ខណៈដែលគ្រួសាររបស់ពួកគេទទួលយកទំនាក់ទំនងរបស់ពួកគេដូចគ្នា។
កូនក្រមុំសុំត្រឹមតែ ៣៨,០០០យន់ ជាថ្លៃបណ្ណាការ ដើម្បីកុំឲ្យកូនកំលោះនៅចំពោះមុខអ្នកដទៃមានអារម្មណ៍ខ្មាសអៀន។ ប៉ុន្តែកូនកំលោះបានឲ្យថ្លៃបណ្ណាការច្រើនជាងដែលគាត់សុំ ៨៨,០០០ យន់។ គាត់មិនអាចឲ្យគូស្នេហ៍របស់គាត់បាក់មុខនៅចំពោះមុខអ្នករាល់គ្នាបានឡើយ។ ដូច្នេះបន្ថែម ៥០,០០០ យន់ទៀត។
គ្រួសាររបស់កូនក្រមុំមានការចាប់អារម្មណ៍ចំពោះសេចក្តីស្រឡាញ់ និងអាកប្បកិរិយាវិជ្ជមានរបស់កូនកំលោះ។ ដូច្នេះបានប្រគល់ថ្លៃបណ្ណាការលើស១០ដងនៃថ្លៃបណ្ណាការជូនកូនកំលោះវិញ ហើយថែមទាំងបានឲ្យរថយន្ត Land Rover មួយគ្រឿងដល់គាត់ជាកាដូទៀតផង។

ទោះយ៉ាងណាក៏ដោយ រឿងរ៉ាវរបស់គូស្នេហ៍នេះបានធ្វើឲ្យមហាជនមានក្ដីរំភើបយ៉ាងខ្លាំង។ មនុស្សជាច្រើនមានការច្រណែននឹងកូនកំលោះ ក្នុងពេលដែលនៅសម័យនៃសេចក្តីប្រាថ្នាខាងសម្ភារៈនិយមនេះ។ នៅក្នុងប្រទេសចិន មានជម្លោះច្រើនដងដែលកើតឡើងដោយសារតែការគិតខាងសម្ភារៈនិយម។ ក្នុងករណីខ្លះកូនកំលោះត្រូវការទាំងផ្ទះនិងឡាន។ ក្រោយមកនៅពេលដែលប្តីប្រពន្ធលែងលះគ្នា ទ្រព្យដែលជាកម្មសិទ្ធិអាពាហ៍ពិពាហ៍ត្រូវបែងចែកជាពាក់កណ្តាលម្ដងទៀត ដូច្នេះវាមានអារម្មណ៍ថាជាកូនក្រមុំដ៏គួរឲ្យស្រឡាញ់គិតថាស្នេហាសំខាន់ជាងថ្លៃបណ្ណាការ។ បើភាគីទាំងសងខាងស្រឡាញ់គ្នាពិតប្រាកដ ចំនួនបណ្ណាការមិនសំខាន់ទេ។
ព្រឹត្តិការណ៍នេះជាព្រឹត្តិការណ៍ដ៏រីករាយ និងគួរឲ្យចាប់អារម្មណ៍។ វាបង្ហាញថាស្នេហាអាចជម្នះឧបសគ្គផ្សេងៗ ជាពិសេសភាពខុសគ្នាក្នុងស្ថានភាពសង្គម នៅតំបន់មួយចំនួននៃអាស៊ី៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្ត្រីចិនម្នាក់សុខចិត្តលក់ផ្ទះទិញក្តាមមាស ក្រោយមកទើបដឹងថា វាជាវត្ថុបុរាណរាជវង្ស Qing

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ