ព័ត៌មានអន្ដរជាតិ
ត្រឹមឆ្នាំ២០៥០ រលកកម្តៅ នឹងសម្លាប់មនុស្ស លើសអត្រាបច្ចុប្បន្នដល់ទៅ ៣ដង
ក្រុមអ្នកជំនាញសុខភាពអន្តរជាតិ បាននិយាយកាលពីថ្ងៃពុធទី១៥ខែវិច្ឆិកាថា ជំងឺនិងការស្លាប់ ដែលទាក់ទងនឹងកម្តៅ កំពុងកើនឡើង ហើយតាមការព្យាករ តួលេខអ្នកស្លាប់ប្រចាំឆ្នាំដោយសារកម្តៅ នឹងកើនឡើង ៣៧០ ភាគរយនៅត្រឹមពាក់កណ្តាលសតវត្សរ៍នេះ ប្រសិនបើកម្តៅពិភពលោក ស្ថិតនៅ២អង្សាសេលើសកម្រិតមុនឧស្សាហកម្ម។
ទន្ទឹមនោះ ការឡើងកម្តៅ ១.១ អង្សាសេបានបណ្តាលឲ្យមនុស្សជួបប្រទះសីតុណ្ហភាពខ្ពស់ និងគំរាមកំហែងដល់សុខភាពអស់រយៈពេល ៨៦ ថ្ងៃរួចទៅហើយកាលពីឆ្នាំ ២០២២ ។ នេះបើតាមរបាយការណ៍ពីទស្សនាវដ្តីវេជ្ជសាស្ត្រ Lancet។
មនុស្សដែលមានអាយុលើស៦៥ឆ្នាំ គឺជាអ្នកដែលងាយរងគ្រោះបំផុតចំពោះការកើនឡើងនៃសីតុណ្ហភាព ពោលគឺការស្លាប់ដោយសារឡើងកម្តៅក្នុងក្រុមអាយុនេះ បានកើនឡើង ៤៧ ភាគរយនៅទសវត្សរ៍កន្លងមក បើធៀបនឹងតួលេខមនុស្សស្លាប់ក្នុងអំឡុងឆ្នាំ ១៩៩១ ដល់ឆ្នាំ ២០០០ ។
ការរកឃើញ ដែលប្រមូលដោយអ្នកជំនាញជាង១០០នាក់ មកពីស្ថាប័នស្រាវជ្រាវចំនួន៥២ផ្សេងៗគ្នា និងទីភ្នាក់ងារអង្គការសហប្រជាជាតិ រួមទាំងអង្គការសុខភាពពិភពលោកផងដែរនោះ បានបង្កឲ្យមានក្តីព្រួយបារម្ភកាន់តែខ្លាំង អំពីផលប៉ះពាល់សុខភាព ដែលបណ្តាលមកពីកម្តៅ។
ដោយឡែក ការសិក្សាមួយកាលពីដើមឆ្នាំនេះ បានបង្ហាញថា មនុស្សប្រហែល ៦១,០០០ នាក់ទំនងជាបាត់បង់ជីវិត ក្នុងអំឡុងរលកកម្តៅវាយប្រហារទ្វីបអឺរ៉ុប ក្នុងរដូវក្តៅឆ្នាំ២០២២ ។
មិនត្រឹមប៉ុណ្ណឹង របាយការណ៍របស់ Lancet ក៏រកឃើញផងដែរថា កម្តៅអាចនាំឲ្យខាតបង់ម៉ោងការងារចំនួន ៤៩០ ពាន់លានម៉ោងនៅឆ្នាំ ២០២២ ដោយកើនឡើងជិត ៤២ ភាគរយ បើធៀបនឹងឆ្នាំ ១៩៩១ ដល់ឆ្នាំ ២០០០ ។
រលកកម្តៅញឹកញាប់ជាងនេះ ក៏អាចបណ្តាលឲ្យមានបញ្ហាអសន្តិសុខស្បៀងអាហារ សម្រាប់មនុស្ស ៥២៥ លាននាក់បន្ថែមទៀតផងដែរ នៅពាក់កណ្តាលសតវត្សរ៍នេះ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ រលកកម្តៅ ជា “ឃាតកលាក់មុខ” សម្លាប់មនុស្សបន្តបន្ទាប់ នៅអឺរ៉ុប
-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច