Connect with us

ព័ត៌មានអន្ដរជាតិ

ប្ដី​ប្រពន្ធ​មួយគូកើត​មហារីក​ថ្លើម  មូលហេតុ​​ចេញ​ពី​ផ្លែ​ឈើ​ដែល​ពួក​គេ​បរិភោគ​ញឹកញាប់

បានផុស

នៅ

យោងតាមវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យក្នុងខេត្ត Henan ប្រទេសចិន​ បានបញ្ចាក់ថា ផ្លែឈើដែលរលួយ ឬបង្កើតផ្សិតនឹងបាត់បង់រសជាតិធម្មជាតិ ព្រមទាំងអាហារូបត្ថម្ភរបស់វាបង្កើតលក្ខខណ្ឌឲ្យជំងឺមហារីកលេចឡើងនាពេលបច្ចុប្បន្ន។

កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា កាសែត Sohu របស់ប្រទេសចិនបានរាយការណ៍អំពីករណីនៃគូស្នេហ៍វ័យក្មេងមួយគូនៅក្នុងខេត្ត Henan ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺមហារីកថ្លើមក្នុងពេលដំណាលគ្នា។ ព័ត៌មាននេះភ្លាមៗទទួលបានការចាប់អារម្មណ៍ពីសហគមន៍អនឡាញ។

ព័ត៌មាន​ដែល​បាន​បង្ហោះ​នោះ​បាន​ឲ្យ​ដឹង​ថា គូស្នេហ៍​មួយ​គូ​នេះ​ជា​ម្ចាស់​ហាង​លក់​ផ្លែ​ឈើ។ ដើម្បីសន្សំប្រាក់ ពួកគេតែងតែបរិភោគផ្លែឈើដែលខូច ឬផ្សិតមួយផ្នែក ដែលគ្រួសាររបស់ពួកគេមិនអាចលក់បាន។ ពេល​ខ្លះ​ពួក​គេ​កាត់​ផ្សិត​ចេញ ហើយ​បន្ទាប់​មក​បរិភោគ​ផ្នែក​ដែល​ល្អ​នៃ​ផ្លែ​ឈើ។ លុះ​ពេល​គេ​មាន​រោគ​សញ្ញា ក្តៅ​ខ្លួន ឈឺ​ពោះ ស្បែក​លឿង ទើប​គេ​ទៅ​ពេទ្យ​ពិនិត្យ។ លទ្ធផលតេស្តអ៊ុលត្រាសោនបានបង្ហាញថា អ្នកទាំងពីរមានជំងឺមហារីកថ្លើម។

ពេល​ឮ​រឿង​ប្ដី​ប្រពន្ធ​កើត​ជំងឺ​មហារីក​ពី​ការ​ញ៉ាំ​ផ្លែ​ឈើ​ខូច​ខាត មហាជន​ជា​ច្រើន​សម្ដែង​ការ​ភ្ញាក់​ផ្អើល។ ព្រោះស្ទើរតែគ្រប់គ្នាបានធ្វើអញ្ចឹង។ ជាពិសេសគ្រួសារដែលមានមនុស្សចាស់ និងមនុស្សវ័យកណ្តាលគឺសន្សំសំចៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យបញ្ចាក់ថា ផ្លែឈើដែលស្អុយរលួយឬដុះផ្សិតនឹងបាត់បង់រសជាតិធម្មជាតិ បាត់បង់អាហារូបត្ថម្ភ ហើយថែមទាំងបណ្តាលឲ្យមានបញ្ហារំលាយអាហារទៀតផង។ អតិសុខុមប្រាណដែលឈ្លានពានផ្លែឈើ និងធ្វើឲ្យពួកវាក្លាយទៅជាផ្សិតគឺ Penicillium និង Aspergillus ។ ពួកវានឹងទាញយកប្រយោជន៍ពីការខូចខាត និងគុណនៅក្នុងផ្លែ ដែលបណ្តាលឲ្យផ្លែឈើក្លាយទៅជាផ្សិត និងរលួយ។

ផ្សិត Aspergillus ផលិតសារធាតុ aflatoxin ដែលមានជាតិពុលច្រើនជាងអាសេនិច ៦៨ ដង និងពុលជាងប៉ូតាស្យូម cyanide ១០ ដង ដែលមានសមត្ថភាពបំផ្លាញជាលិកាថ្លើមយ៉ាងធ្ងន់ធ្ងរ។ វាគឺជាការឆ្លងជាតិពុលនេះ បូករួមនឹងកត្តាផ្សេងៗទៀតដូចជា ស្ថានភាពសុខភាពមូលដ្ឋាន កត្តាគ្រួសារ ទម្លាប់រស់នៅ​ ដែលបណ្តាលឲ្យប្តីប្រពន្ធវ័យក្មេងខាងលើកើតជំងឺមហារីកថ្លើម។

វេជ្ជបណ្ឌិត​ក៏​បាន​បញ្ជាក់​ដែរ​ថា ក្នុង​ផ្លែឈើ​ដែល​មាន​ផ្សិត សារធាតុ​ពុល​ពិត​ជា​សាយភាយ​ទៅ​ខាង​ក្នុង។ ទោះ​បី​យើង​កាត់​ផ្នែក​ដែល​រលួយ​ចេញ​ក៏​ដោយ ក៏​យើង​មិន​អាច​ធានា​ថា​ផ្នែក​ដែល​នៅ​សល់​មិន​មាន​សារធាតុ​ពុល​ដែរ។ ជាតិពុលទាំងនេះមើលមិនឃើញដោយភ្នែកទទេ និងមិនត្រូវបានប៉ះពាល់ដោយកំដៅ។ ដូច្នេះ​ហើយ​បើ​រក​ឃើញ​ផ្លែ​ខូច​គួរ​បោះ​ចោល​ទាំងអស់ល្អបំផុត។

បន្ថែមពីលើផ្លែឈើដែលមានផ្សិត គ្រូពេទ្យក៏ណែនាំថា ប្រសិនបើគ្រាប់មានរសជាតិល្វីង អ្នកមិនគួរបរិភោគវាឡើយ។ ថ្វីត្បិតតែគ្រាប់ផ្លែឈើមានសុខភាពខ្លាំងក៏ដោយ នៅពេលដែលវាក្លាយទៅជាជូរចត់ ពួកវាងាយនឹងឆ្លងមេរោគ aflatoxin ជាពិសេសសណ្តែកដី និងអាល់ម៉ុន។ លើសពីនេះ អង្ករដែលមានក្លិនស្អុយ ប្រែទៅជាពណ៌លឿង ឬបៃតង គឺងាយនឹងទទួលរងនូវសារធាតុ aflatoxins ពីព្រោះជាតិពុលប្រភេទនេះ មានទំនោរលូតលាស់លើអាហារម្សៅ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖kenh

ចុចអាន៖កូនក្រមុំនៅចិនជូនថ្លៃបណ្ណាការនិងឡាន Land Rover ទៅកូនកំលោះ តាមពិតមានរឿងហេតុនៅពីក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​បរិស្ថាន​ ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​​បន្ទាន់ ខណៈមានវិដេអូទឹក​កខ្វក់​ហូរចូល​ទន្លេ​ក្បែរ​ស្ថានីយ​ទឹកស្អាតជ្រោយចង្វារ

ព័ត៌មានជាតិ៦ ម៉ោង មុន

សមាគម​ទី​ភ្នាក់ងារ​ជ្រើសរើសពលករកម្ពុជា បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាភិបាលថ្មី សម្រាប់អាណត្តិទី៦

សេដ្ឋកិច្ច៧ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មបដិសេធ កម្ពុជាដាក់ពន្ធអាមេរិក ៩៧%

សន្តិសុខសង្គម៨ ម៉ោង មុន

តុលាការ​សម្រេច​ឃុំ​ខ្លួន​ជនជាតិ​កាមេរ៉ូន​ម្នាក់ ​ជំរិត​ទារ​ប្រាក់​ពី​ស្រ្តីជនជាតិឡាវ​ជិត​២០​ម៉ឺន​ដុល្លារ

ព័ត៌មានជាតិ៩ ម៉ោង មុន

អាជ្ញាធរជាតិ​គ្រឿងញៀន និង​សមាគម​សិល្បករ​ខ្មែរ​រួម​គ្នា​ពង្រីក​ការ​ផ្សព្វផ្សាយ​អប់រំ​ពី​គ្រឿងញៀន

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២២ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានជាតិ១៨ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

សេដ្ឋកិច្ច១៤ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

Sokha Hotels

ព័ត៌មានពេញនិយម