ព័ត៌មានអន្ដរជាតិ
កាណាដា អង្វរ អ៊ីស្រាអែល ឱ្យឈប់សម្លាប់ទារក
នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau បានអំពាវនាវ ព្រមទាំងអង្វរឱ្យអ៊ីស្រាអែលបញ្ឈប់ “ការសម្លាប់ទារក” ប៉ុន្តែបែរជាទទួលបានការឆ្លើយតបយ៉ាងខឹងសម្បារពីសមភាគីអ៊ីស្រាអែលលោក Benjamin Netanyahu ។

លោក Trudeau បាននិយាយកាលពីថ្ងៃអង្គារថា “ការសម្លាប់ស្ត្រី កុមារ និងទារក” នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបត្រូវតែបញ្ចប់ ខណៈប្រធានាធិបតីអ៊ីស្រាអែលលោក Netanyahu បានបកយ៉ាងគ្រោតគ្រាតមកវិញថា ក្រុមហាម៉ាស គឺជាអ្នកទទួលខុសត្រូវចំពោះការស្លាប់របស់ជនស៊ីវិល។

ជាមួយគ្នានោះ លោក Trudeau បានរិះគន់យ៉ាងខ្លាំងចំពោះអ៊ីស្រាអែលថា “ខ្ញុំជំរុញឱ្យរដ្ឋាភិបាលអ៊ីស្រាអែលអនុវត្តការអត់ធ្មត់ឱ្យបានខ្លាំងបំផុត។ ពិភពលោកកំពុងមើលតាមទូរទស្សន៍ និងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ យើងកំពុងស្តាប់សក្ខីកម្មរបស់វេជ្ជបណ្ឌិត សមាជិកគ្រួសារ អ្នករស់រានមានជីវិត ក្មេងៗដែលបានបាត់បង់ឪពុកម្តាយរបស់ពួកគេ” ។
លោកបានប្រាប់សន្និសីទសារព័ត៌មាននៅខេត្តភាគខាងលិចនៃ British Columbia ថា “ពិភពលោកកំពុងឃើញពីការសម្លាប់ស្ត្រី កុមារ និងទារក ហើយវាត្រូវតែបញ្ឈប់” ។

ដោយឡែកនៅក្នុងការបង្ហោះនៅលើបណ្ដាញ X នៅព្រឹកថ្ងៃពុធ លោក Netanyahu បាននិយាយថា អ៊ីស្រាអែលគ្មានចេតនាកំណត់គោលដៅលើជនស៊ីវិលឡើយ ប៉ុន្តែក្រុមហាម៉ាសទេដែលបានកាត់ក្បាល ដុត និងសម្លាប់ជនស៊ីវិលទៅលើជនជាតិយូដាជាមុន។
ទោះជាយ៉ាងនេះក្ដី លោកនាយករដ្ឋមន្ត្រីកាណាដា បានលើកឡើងថា “តម្លៃនៃយុត្តិធម៌មិនអាចស៊ីសងដោយការបន្តធ្វើបាបជនស៊ីវិលប៉ាឡេស្ទីននោះទេ។ គ្រប់សង្គ្រាមទាំងអស់មានច្បាប់របស់វា។ ជីវិតដែលគ្មានកំហុសទាំងអស់សុទ្ធតែមានតម្លៃស្មើគ្នា មិនថាប្រជាជនអ៊ីស្រាអែល ឬប៉ាឡេស្ទីនឡើយ” ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Aljazeera

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់