ព័ត៌មានអន្ដរជាតិ
តើលោក ចូ បៃដិន និង ស៊ី ជីនពីង ពិភាក្សាគ្នាលើបញ្ហាអ្វីខ្លះ ក្នុងជំនួបកំពូលនៅ កាលីហ្វ័រញ៉ា?
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានជួបជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង នៅក្រៅកិច្ចប្រជុំកំពូលសេដ្ឋកិច្ច (APEC) ក្នុងរដ្ឋកាលីហ្វ័រញ៉ា។

កិច្ចប្រជុំនេះ ធ្វើឡើងកាលពីថ្ងៃពុធទី១៥ខែវិច្ឆិកា ហើយកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។
ក្នុងជំនួបនោះ លោក បៃដិន និយាយថា ប្រទេសទាំងពីរ គួរតែខិតខំធ្វើឲ្យប្រាកដថា ពួកគេមិន មានជម្លោះ និងត្រូវគ្រប់គ្រងទំនាក់ទំនង ប្រកបដោយទំនួលខុសត្រូវ។
ជាការឆ្លើយតប លោក ស៊ី បានហៅទំនាក់ទំនងអាមេរិក-ចិន ថាជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតនៅក្នុងពិភពលោក ហើយនិយាយថា លោកនិងលោក បៃដិន ជាអ្នកផ្តល់ការទទួលខុសត្រូវដ៏ធំ សម្រាប់ប្រជាជនទាំងពីរ សម្រាប់ពិភពលោក និងសម្រាប់ប្រវត្តិសាស្រ្ត។

ក្នុងចំណោមប្រធានបទដែលមេដឹកនាំទាំងពីរលើកយកមកពិភាក្សាគ្នា រួមមានបញ្ហាកោះតៃវ៉ាន់ សមុទ្រចិនខាងត្បូង សង្គ្រាមអ៊ីស្រាអែលនិងក្រុមហាម៉ាស ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន បញ្ហាកូរ៉េខាងជើង សារធាតុញៀន fentanyl និងសិទ្ធិមនុស្ស។
មិនត្រឹមប៉ុណ្ណឹង ក្រុមមន្ត្រីបាននិយាយថា ប្រធានបទសំខាន់ផ្សេងទៀតក្នុងជំនួបនេះបញ្ហាទំនាក់ទំនងយោធា ហើយជាលទ្ធផល ប្រទេសទាំងពីរ បានឯកភាពគ្នាស្តារទំនាក់ទំនងរវាងយោធានិងយោធាឡើងវិញ។
ក្រៅពីនេះ លោក បៃដិន ក៏ដាក់សម្ពាធប្រទេសចិនឲ្យប្រើឥទ្ធិពលរបស់ខ្លួន ដើម្បីបញ្ចុះបញ្ចូលអ៊ីរ៉ង់ ឲ្យបញ្ឈប់តំណាងរបស់ខ្លួនពីការវាយប្រហារលើកងកម្លាំងអាមេរិកនៅមជ្ឈិមបូព៌ា និងបញ្ឆេះជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ឲ្យកាន់តែក្តៅផងដែរ។
លោក បៃដិន ថែមទាំងអំពាវនាវដល់ចិន កុំឲ្យផ្គត់ផ្គង់សព្វាវុធដល់រុស្ស៊ី ដើម្បីជួយក្នុងការលុកលុយអ៊ុយក្រែន និងដាក់សម្ពាធលើកូរ៉េខាងជើងកុំឲ្យធ្វើដូច្នេះទៀតផង៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ បញ្ហាធំមួយ នឹងត្រូវលើកយកមកពិភាក្សា ក្នុងជំនួបកំពូល បៃដិន-ស៊ី

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៦ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ