Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមប្រឹក្សាសន្តិសុខ UN អនុម័តសេចក្តីសម្រេច អំពាវនាវឲ្យផ្អាកបាញ់ តែត្រូវ អ៊ីស្រាអែល ស្តីបន្ទោសមួយរំពេច

បានផុស

នៅ

ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិ លោក Gilad Erdan បានប្រកាសភ្លាមៗថា សេចក្តីសម្រេចដែលអនុម័តដោយក្រុមប្រឹក្សា UN នឹងគ្មានន័យអ្វីឡើយ។

លោក Gilad Erdan (រូបថត៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនិយាយ​ថា “អ៊ីស្រាអែល ​កំពុង​ប្រព្រឹត្ត​ទៅ​តាម​ច្បាប់​អន្តរជាតិ​នៅ​តំបន់ហ្គាហ្សា វាជារឿងអកុសលដែលក្រុមប្រឹក្សា នៅតែមិនអាចថ្កោលទោស ឬសូម្បីតែនិយាយអំពីការសម្លាប់រង្គាលដែលក្រុមហាម៉ាសបានធ្វើកាលពីថ្ងៃទី៧ខែតុលា និងនាំឲ្យមានសង្គ្រាមនៅហ្គាហ្សា”។

លោកបន្ថែមថា “នេះគឺជាភាពអាម៉ាស់មួយ! យុទ្ធសាស្រ្តរបស់ហាម៉ាសគឺ មានចេតនាធ្វើឲ្យស្ថានភាពមនុស្សធម៌កាន់តែយ៉ាប់យ៉ឺន នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ហើយបង្កើនចំនួនអ្នកស្លាប់ និងរបួសខាងប៉ាឡេស្ទីន ដើម្បីឲ្យ UN និងក្រុមប្រឹក្សាសន្តិសុខព្យាយាមបញ្ឈប់អ៊ីស្រាអែល”។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបោះឆ្នោតគាំទ្រសេចក្តីសម្រេចដាក់ចេញដោយប្រទេសម៉ាល់តា ដែលអំពាវនាវឲ្យពង្រីកការផ្អាកបាញ់ និងបើកច្រករបៀងមនុស្សធម៌ជាបន្ទាន់ នៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប។

(រូបថត៖ AFP)

សមាជិកចំនួន១២ប្រទេស បានបោះឆ្នោតគាំទ្រសេចក្តីសម្រេចនេះ ប៉ុន្តែមានការអនុបវាទ បីសំឡេង ពីសមាជិកអចិន្ត្រៃយ៍គឺសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងរុស្ស៊ី។

សេចក្តីសម្រេចនេះ ក៏អំពាវនាវឲ្យមានការដោះលែងជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌនៃចំណាប់ខ្មាំងទាំងអស់ ដែលចលនាហាម៉ាស និងក្រុមដទៃទៀតកំពុងឃុំឃាំងផងដែរ។

ក៏មានការទាមទារឲ្យភាគីទាំងអស់ គោរពតាមកាតព្វកិច្ចរបស់ពួកគេក្រោមច្បាប់អន្តរជាតិផងដែរ ហើយមានការអំពាវនាវឲ្យអគ្គលេខាធិការ UN ត្រួតពិនិត្យ និងរាយការណ៍ឡើងវិញអំពីការអនុវត្តរបស់ខ្លួន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera, BBC 

ចុចអាន៖ ប្រមុខ UN៖ តួលេខអ្នកស្លាប់នៅហ្គាហ្សា បង្ហាញថា ពិតជាមានអ្វីខុសហើយ ក្នុងប្រតិបត្តិការយោធារបស់អ៊ីស្រាអែល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម