ព័ត៌មានអន្ដរជាតិ
លោក Netanyahu ឆ្លើយតបផាងៗ ក្រោយតួកគី ហៅ អ៊ីស្រាអែល ថាជា “រដ្ឋភេរវកម្ម”
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu កាលពីថ្ងៃពុធទី១៥ខែវិច្ឆិកា បានច្រានចោលការរិះគន់ពីសំណាក់ប្រធានាធិបតីតួកគី Recep Tayyip Erdogan ដោយឆ្លើយតបផាងៗថា ប្រទេសតួកគីទៅវិញទេដែលជាអ្នកឧបត្ថម្ភភេរវកម្មយ៉ាងពិតប្រាកដ ហើយគ្មានសិទ្ធិបង្រៀននរណាម្នាក់ឡើយ។

លោក Netanyahu និយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “លោក Erdogan បានហៅអ៊ីស្រាអែលថាជារដ្ឋភេរវកម្ម ប៉ុន្តែតាមពិត គាត់ទៅវិញទេ ដែលគាំទ្ររដ្ឋភេរវជនហាម៉ាស។ គាត់ផ្ទាល់ ជាអ្នកទម្លាក់គ្រាប់បែកលើភូមិតួកគី ក្នុងព្រំដែនខ្លួនឯង យើងនឹងមិនទទួលយកការអធិប្បាយរបស់គាត់ឡើយ”។
ទីក្រុងអង់ការ៉ា បានធ្វើសង្រ្គាមលើក្រុមផ្តាច់ខ្លួនឃើដ ទាំងក្នុងទឹកដីតួកគី និងនៅក្រៅប្រទេសអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ កាលពីខែមុន តួកគី ក៏បានបើកការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ ប្រឆាំងនឹងជនជាតិឃើដនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ផងដែរ។
កាលពីព្រឹកថ្ងៃពុធទី១៥ខែវិច្ឆិកា នៅក្នុងសុន្ទរកថាទៅកាន់គណបក្សយុត្តិធម៌និងអភិវឌ្ឍន៍ (AKP) លោក Erdogan បានចោទប្រកាន់អ៊ីស្រាអែលថាជា រដ្ឋភេរវកម្ម ដោយសារតែទង្វើរបស់ខ្លួនចំពោះប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា។

មេដឹកនាំតួកគីនិយាយថា “អ៊ីស្រាអែល បានប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្រនៃការបំផ្លិចបំផ្លាញទាំងស្រុងលើទីក្រុង និងប្រជាជនរបស់ខ្លួន។ ពួកគេកំពុងប្រព្រឹត្តអំពើភេរវកម្មយ៉ាងព្រៃផ្សៃ និងមានចេតនាទម្លាក់គ្រាប់បែកលើជនស៊ីវិលដែលកំពុងរត់គេចខ្លួន។ ខ្ញុំសូមនិយាយដោយបើកចំហ ដោយចេញពីបេះដូងថា អ៊ីស្រាអែល គឺជារដ្ឋភេរវកម្ម”។
លើសពីនេះ លោក Erdogan អះអាងថា អ៊ីស្រាអែល បាននិងកំពុងប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមជាបន្តបន្ទាប់សម្រាប់រយៈពេល៤០ថ្ងៃចុងក្រោយ ជាមួយចេតនាកំណត់គោលដៅលើមន្ទីរពេទ្យ ផ្លូវ និងវិហារឥស្លាមនៅក្នុងតំបន់ហ្គាហ្សា ជាមួយការគាំទ្រពេញលេញពីសហរដ្ឋអាមេរិក និងលោកខាងលិច។
លោកក៏បានចោទប្រកាន់លោក Netanyahu ពីបទធ្វើការវាយប្រហារឃោរឃៅបំផុត ប្រឆាំងនឹងស្ត្រី និងកុមារក្នុងប្រវត្តិសាស្ត្រ និងគំរាមកំហែងមនុស្សដោយអាវុធនុយក្លេអ៊ែរផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក Netanyahu ព្រមានថា អាមេរិក នឹងក្លាយជាគោលដៅបន្ទាប់ បើអ៊ីស្រាអែល ចាញ់សង្គ្រាម

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ