Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល ដកកម្លាំងទ័ព និងយានជំនិះយោធាមួយចំនួនចេញពីមន្ទីរពេទ្យ​ធំនៅហ្គាហ្សា

បានផុស

នៅ

ប្រភពច្បាស់ការណ៍មួយបានប្រាប់សារព័ត៌មាន Anadolu កាលពីថ្ងៃពុធថា អ៊ីស្រាអែលបានដកកងទ័ព និងយានជំនិះយោធាមួយចំនួនចេញពីមន្ទីរពេទ្យ Al-Shifa ក្នុងទីក្រុងហ្គាហ្សា ប៉ុន្តែក៏នៅទុកកម្លាំងទ័ពមួយចំនួននៅខាងក្នុងមន្ទីរពេទ្យធំនៅក្នុងតំបន់មួយនេះផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពដែលនិយាយសុំមិនបញ្ចេញឈ្មោះ ដោយសារតែហេតុផលសន្តិសុខផ្ទាល់ខ្លួនបានលើកឡើងថា ទាហានមួយចំនួននៅតែស្ថិតក្នុងអគារមន្ទីរពេទ្យដដែល ហើយអ្នក​ដែល​នៅ​ក្នុងនោះក៏​មិន​អាច​ចាក​ចេញ​បានដែរ បើទោះបីជា កងទ័ពអ៊ីស្រាអែលបានបញ្ឈប់ការបាញ់កាំភ្លើងធំក៏ដោយ ហើយពួកគេថែមទាំងចាប់ជនភៀសខ្លួន អ្នកជំងឺ និងក្រុមគ្រួសារជាច្រើននាក់ នាំទៅកាន់ទីតាំងមិនស្គាល់មួយកន្លែងផងដែរ ។

ប្រភពបានបញ្ជាក់បន្ថែមទៀតថា ការបាញ់ផ្លោងរបស់អ៊ីស្រាអែលបានកំណត់គោលដៅនៅភាគនិរតីក្បែរអគារសម្ភពនៃមន្ទីរពេទ្យ Al-Shifa ហើយយើងមិនអាចកំណត់គោលដៅបានច្បាស់លាស់នោះទេ ដោយសារតែយើងមិនអាចទៅណាមកណាបានឡើយ ។

ប្រភពដដែលបានអះអាងថា នៅក្នុងមន្ទីរពេទ្យ Al-Shifa មានអ្នកជំងឺ និងអ្នករងរបួសប្រហែល ៧០០ នាក់ បុគ្គលិក​ពេទ្យ ៦៥០ នាក់ និង​អ្នក​ផ្លាស់​ទី​លំនៅ​ចំនួន ១,០០០ នាក់ ស្របពេលដែលសេវាវេជ្ជសាស្រ្តគឺត្រូវបានបញ្ឈប់ទាំងស្រុងទៅហើយ ដោយសារតែកងទ័ពអ៊ីស្រាអែលបានសម្រុកចូលបរិវេណរបស់មន្ទីរពេទ្យ ក្រោយពេលឡោមព័ទ្ធអស់រយៈពេលជាច្រើនថ្ងៃ ។

ទន្ទឹមនោះ អគារមន្ទីរពេទ្យ Al-Shifa មិនត្រឹមតែដាក់អ្នកជំងឺ និងអ្នករងរបួសប៉ុណ្ណោះទេ មន្ទីរពេទ្យដ៏ធំក្នុងតំបន់ហ្គាហ្សាមួយនេះក៏ទទួលទាំងជនស៊ីវិលដែលត្រូវបានជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេផងដែរ ដោយសារតែការវាយប្រហារតាមផ្លូវអាកាសរបស់កងកម្លាំងអ៊ីស្រាអែល ។

រហូតមកដល់ពេលនេះ អ៊ីស្រាអែលនៅតែបន្តធ្វើការវាយប្រហារទាំងតាមផ្លូវអាកាស និងផ្លូវគោកដោយមិនប្រណីដៃលើតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងមន្ទីរពេទ្យ កន្លែងស្នាក់នៅ និងវិហារឥស្លាមផងដែរ ចាប់តាំងពីក្រុមហាម៉ាសប៉ាឡេស្ទីនបើកការរវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី៧ ខែតុលា និងបានចាប់ចំណាប់ខ្មាំងប្រហែល ២៤០ នាក់ ។

យោងតាមក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាបានឲ្យដឹងថា ចាប់តាំងពីពេលនោះមក ជនស៊ីវិលលើស ១១,៥០០ នាក់ត្រូវបានសម្លាប់ រួមទាំងកុមារ និងស្ត្រីជាង ៧,៨០០ នាក់ ខណៈខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ នាក់បានបាត់បង់ជីវិត ។

ក្រៅ​ពី​ចំនួន​អ្នក​ស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សជាង ២៩,២០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ ប្រតិបត្តិការវាយលុករបស់ អ៊ីស្រាអែល លើមន្ទីរពេទ្យធំនៅ ហ្គាហ្សា ដើម្បី រំដោះចំណាប់ខ្មាំង រងបរាជ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៥ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម