ព័ត៌មានអន្ដរជាតិ
តំបន់មួយចំនួនក្នុងប្រទេសមីយ៉ាន់ម៉ា ប្រកាសច្បាប់អាជ្ញាសឹក
កាលពីថ្ងៃចន្ទទី៨ខែកុម្ភៈ ច្បាប់អាជ្ញាសឹកត្រូវបានប្រកាសនៅក្នុងតំបន់មួយចំនួននៃទីក្រុង Mandalay ដែលជាទីក្រុងធំលំដាប់ទី២របស់ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីមនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទូទាំងប្រទេស ប្រឆាំងនឹងរដ្ឋប្រហារ។
នាយកដ្ឋានរដ្ឋបាលទូទៅបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បទបញ្ជានេះគ្របដណ្តប់លើតំបន់ចំនួន៧ក្នុងទីក្រុង Mandalay ដោយហាមឃាត់មិនឲ្យមានការជួបជុំលើស៥នាក់ហើយបម្រាមគោចរមួយនឹងចាប់ផ្តើមពីម៉ោង៨យប់ រហូតដល់ម៉ោង៤ទៀបភ្លឺ។
សេចក្តីប្រកាសស្រដៀងគ្នានេះ ត្រូវបានធ្វើឡើងនៅក្រុងមួយក្នុងតំបន់ Ayeyarwaddy ភាគខាងត្បូងហើយសេចក្តីប្រកាសទាក់ទងនឹងមូលដ្ឋានផ្សេងទៀតត្រូវបានធ្វើឡើងជាបន្តបន្ទាប់។
សេចក្តីថ្លែងការណ៍មួយរបស់ក្រុង Mandalay បាននិយាយថា “បទបញ្ជានេះត្រូវបានអនុវត្តរហូតដល់មានការជូនដំណឹងបន្ថែម។ មនុស្សមួយចំនួន មានឥរិយាបទគួរឲ្យព្រួយបារម្ភដែលអាចបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពសាធារណៈនិងការអនុវត្តច្បាប់”។
សេចក្តីថ្លែងការណ៍ដដែលបន្តថា “អាកប្បកិរិយាបែបនេះ អាចប៉ះពាល់ដល់ស្ថិរភាព សុវត្ថិភាពរបស់ប្រជាជន ការអនុវត្តន៍ច្បាប់និងការរស់នៅប្រកបដោយសន្តិភាពរបស់អ្នកភូមិនិងជាហេតុធ្វើឱ្យមានកុប្បកម្ម ហេតុដូច្នេះហើយបានជាបទបញ្ជានេះហាមឃាត់ការជួប ការនិយាយនៅទីសាធារណៈ ការតវ៉ាដោយប្រើយានយន្តនិងការប្រមូលផ្តុំគ្នា”។
កាលពីម្សិលមិញ ក្រុមអ្នកតវ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានគេបាញ់ជាមួយនឹងកាណុងបាញ់ទឹកដែលមានលាយជាតិគីមី ខណៈហ្វូងមនុស្សយ៉ាងច្រើនបានប្រមូលផ្តុំគ្នានៅថ្ងៃទីបី ដើម្បីបង្ហាញកំហឹងរបស់ពួកគេចំពោះរដ្ឋប្រហារយោធាកាលពីសប្តាហ៍មុន។
ហ្វូងមនុស្សនៅក្នុងទីក្រុង យ៉ាំងហ្គោន ត្រូវបានគេប៉ាន់ស្មានថាមានរាប់ម៉ឺននាក់នៅថ្ងៃចន្ទនេះខណៈកម្មករបានធ្វើកូដកម្មទូទាំងប្រទេស ដើម្បីទាមទារឲ្យមានការវិលត្រឡប់នៃលទ្ធិប្រជាធិបតេយ្យនិងការដោះលែងមេដឹកនាំអ៊ុងសានស៊ូជី។
ហើយនៅរដ្ឋធានីណៃពិដោ វីដេអូបង្ហាញថា មនុស្សពីរនាក់បានដួលបន្ទាប់ពីត្រូវបានបាញ់ដោយទឹកមានលាយជាតិគីមី ដើម្បីបំបែកក្រុមអ្នកតវ៉ា។
ក្នុងទីក្រុងធំទី២របស់មីយ៉ាន់ម៉ាគឺ Mandalay, មនុស្សរាប់ពាន់នាក់ក៏បានប្រមូលផ្តុំគ្នានៅពេលព្រឹកផងដែរ ដោយមនុស្សជាច្រើននាក់បានគ្រវីទង់ពណ៌ក្រហមនិងឱបរូបថតលោកស្រី ស៊ូជី៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ផលិតផល និងសេវាកម្មដែលជាកម្មសិទ្ធិរបស់យោធាមីយ៉ាន់ម៉ា លក់លែងដាច់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ