ព័ត៌មានអន្ដរជាតិ
លោក បៃដិន បញ្ជាក់ច្បាស់ៗទៅ អ៊ីស្រាអែល ថា ការកាន់កាប់តំបន់ហ្គាហ្សា នឹងក្លាយជា “កំហុសដ៏ធំ”
កាលពីថ្ងៃពុធទី១៥ខែវិច្ឆិកា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និយាយថា លោកបានបញ្ជាក់ច្បាស់ៗទៅកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ថា ដំណោះស្រាយរដ្ឋពីរ គឺជាចម្លើយតែមួយគត់ដើម្បីដោះស្រាយជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន ហើយការកាន់កាប់តំបន់ ហ្គាហ្សា នឹងក្លាយជាកំហុសដ៏ធំ។
លោក បៃដិន ប្រាប់អ្នកយកព័ត៌មានថា លោកកំពុងធ្វើគ្រប់យ៉ាងតាមលទ្ធភាព ដើម្បីរំដោះចំណាប់ខ្មាំង ដែលក្រុមសកម្មប្រយុទ្ធហាម៉ាស ចាប់យកទៅតំបន់ហ្គាហ្សា ប៉ុន្តែនោះមិនមែនមានន័យថា អាមេរិកបញ្ជូនយោធាទៅទេ។

លោក បៃដិន គូសបញ្ជាក់ថា លោកកំពុងធ្វើការលើបញ្ហានេះឥតសម្រាក ហើយនឹងមិនឈប់ឡើយរហូតដល់ចំណាប់ខ្មាំង រួមទាំងកុមារអាមេរិកអាយុ៣ឆ្នាំម្នាក់ផងដែរ ត្រូវបានដោះលែង។
ប្រទេសកាតា ដែលក្រុមហាម៉ាសមានការិយាល័យនយោបាយនៅទីនោះ បានដឹកនាំការសម្រុះសម្រួលរវាងចលនាសកម្មប្រយុទ្ធនេះនិងមន្ត្រីអ៊ីស្រាអែល សម្រាប់ការដោះលែងចំណាប់ខ្មាំងជាង២៤០នាក់។
ពួកគេត្រូវបានចលនាសកម្មប្រយុទ្ធ ចាប់យកទៅ នៅពេលក្រុមប្រដាប់អាវុធ វាយលុកចូលក្នុងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧តុលា ហើយអ៊ីស្រាអែលនិយាយថា មនុស្ស១២០០នាក់ ត្រូវបានសម្លាប់ក្នុងអំឡុងពេលនៃការវាយប្រហារនោះ។
បន្ទាប់មក អ៊ីស្រាអែល ក៏បើកយុទ្ធនាការទម្លាក់គ្រាប់បែកឥតឈប់ឈរ ទៅលើតំបន់ហ្គាហ្សា ហើយកាលពីចុងខែមុន បានចាប់ផ្តើមការលុកលុយនៃតំបន់នោះទៀត ដែលបណ្តាលឲ្យមនុស្សជាង១១០០០នាក់ត្រូវបាត់បង់ជីវិត ដោយមានប្រហែល៤០%នៃពួកគេ គឺជាកុមារ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ