ព័ត៌មានអន្ដរជាតិ
អគ្គិភ័យ ឆេះអគារការិយាល័យនៅចិន សម្លាប់មនុស្ស ២៥នាក់
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍ថា មនុស្ស២៥នាក់ ត្រូវបាត់បង់ជីវិត បន្ទាប់ពីអគ្គិភ័យ បានឆាបឆេះអគារការិយាល័យមួយ នៅភាគខាងជើងប្រទេសចិន។
អគ្គិភ័យនៅអគារកម្ពស់បួនជាន់ក្នុងទីក្រុង Luliang នៃខេត្ត Shanxi បានកើតឡើងនៅម៉ោងប្រហែល ៧យប់ថ្ងៃពុធទី១៥ខែវិច្ឆិកា (ពេលវេលានៅចិន)។

ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុនៃអគ្គិភ័យនេះ មិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ។
ក្នុងចំណោមមនុស្សរាប់សិបនាក់ដែលត្រូវបានជម្លៀសចេញពីអគារ Yongju Coal Industry គឺមាន៥១នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
ឧបទ្ទវហេតុឧស្សាហកម្ម ដែលអាចបណ្តាលឲ្យមានអគ្គិភ័យ តែងតែកើតឡើងនៅក្នុងប្រទេសចិន ដោយសារតែស្តង់ដារសុវត្ថិភាពអន់ខ្សោយ និងការអនុវត្តមិនត្រឹមត្រូវ។
កាលពីខែមេសា មនុស្ស២៩នាក់បានស្លាប់ ក្នុងភ្លើងឆេះមន្ទីរពេទ្យនៅរដ្ឋធានីប៉េកាំង ដែលជាហេតុបង្កឲ្យមានកំហឹងជាសាធារណៈ។
ហើយកាលពីខែតុលាឆ្នាំមុន ការផ្ទុះនៅភោជនីយដ្ឋានសាច់អាំងមួយកន្លែងក្នុងខេត្ត Yinchuan ភាគពាយ័ព្យ បានសម្លាប់មនុស្ស៣១នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ១០ ខែ ឆ្នាំនេះ អគ្គិភ័យកើតឡើងជិត ៥០០ លើក បង្កឲ្យមនុស្សស្លាប់ ២៨ នាក់ និងរបួស ៣៤ នាក់

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ