Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី រៀបគម្រោងបញ្ជូនមនុស្សទៅឋានព្រះចន្ទនៅទសវត្សរ៍ក្រោយ

បានផុស

នៅ

រុស្ស៊ីគ្រោងនឹងបញ្ជូនអវកាសយានិកទៅចុះចតនៅលើឋានព្រះចន្ទ​ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ​អវកាសរបស់ខ្លួន​នៅក្នុងទសវត្សរ៍ក្រោយ ហើយក៏មានបំណងសាងសង់មូលដ្ឋានដោយផ្ទាល់នៅ​លើដី​ព្រះចន្ទ ចាប់ពីឆ្នាំ ២០៣១ ផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រោងការដែលត្រូវបានបង្ហាញដោយលោក Vladimir Solovyov នៃក្រុមហ៊ុន RKK Energia បានឲ្យដឹងថា ប្រទេសរុស្ស៊ីកំពុងរៀបចំផែនការបេសកកម្មបញ្ជូនមនុស្សទៅកាន់ឋានព្រះចន្ទ រួមទាំងសាង​សង់មូលដ្ឋាន​នៅទីនោះ ចន្លោះឆ្នាំ ២០៣១ ដល់ឆ្នាំ ២០៤០ ក៏ដូចជាបេសកកម្មទាញយកធនធានធម្មជាតិនៅលើភពនោះដោយផ្ទាល់ផងដែរ ។

ចំពោះបេសកម្មបញ្ជូនមនុស្សទៅព្រះចន្ទ គឺមានតែសហរដ្ឋអាមេរិកមួយប៉ុណ្ណោះ បន្ទាប់ពីជោគជ័យ​បញ្ជូនលោក Neil Armstrong ទៅមុនគេក្នុងឆ្នាំ ១៩៦៩ ។

​ប៉ុន្តែទោះជាយ៉ាងណា បេសកកម្ម Luna-2 របស់អតីតសហភាពសូវៀតទៅវិញទេ គឺជាយានអវកាសដំបូងបំផុតដែលបានទៅដល់ផ្ទៃព្រះចន្ទក្នុងឆ្នាំ ១៩៥៩ ហើយបេសកកម្ម Luna-9 ក្នុងឆ្នាំ ១៩៦៦ គឺជាយានទីមួយដែលចុះចតនៅទីនោះ ៕

​ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖​ CNA

ចុចអាន៖ ថៃ ដាក់គោលដៅបង្កើនការនាំចេញអង្ករឲ្យបាន ៨.៥ លានតោននៅឆ្នាំនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២០ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម