ព័ត៌មានអន្ដរជាតិ
ទីបំផុត មេទ័ពមីយ៉ាន់ម៉ា ចេញមុខបញ្ជាក់ច្បាស់ៗជាលើកដំបូងបន្ទាប់ពីរដ្ឋប្រហារ
មេដឹកនាំរដ្ឋប្រហារនៅប្រទេសមីយ៉ាន់ម៉ា បានថ្លែងសុន្ទរកថាតាមទូរទស្សន៍ជាលើកដំបូងដោយព្យាយាមបង្ហាញពីភាពត្រឹមត្រូវរបស់ខ្លួនស្របពេលមានបាតុកម្មទ្រង់ទ្រាយធំ។

លោក Min Aung Hlaing បាននិយាយថា ការបោះឆ្នោតកាលពីខែវិច្ឆិកាដែលឈ្នះភ្លូកទឹកភ្លូកដីដោយគណបក្សរបស់លោកស្រី ស៊ូជី គឺមិនយុត្តិធម៌ទេ។
សុន្ទរកថារបស់ឧត្តមសេនីយ៍ Min Aung Hlaing បានផ្តោតសំខាន់លើហេតុផលនៃការធ្វើរដ្ឋប្រហារ និងមិនសូវផ្តោតលើការគំរាមកំហែងដល់ក្រុមបាតុករទេ។

លោកនិយាយថា គណៈកម្មការរៀបចំការបោះឆ្នោត បានខកខានក្នុងការស៊ើបអង្កេតអំពីភាពមិនប្រក្រតីទាក់ទងនឹងបញ្ជីឈ្មោះអ្នកបោះឆ្នោតនៅក្នុងការបោះឆ្នោតខែវិច្ឆិកា ហើយមិនបានអនុញ្ញាតឲ្យមានយុទ្ធនាការឃោសនាបោះឆ្នោតដោយយុត្តិធម៌ឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ គណៈកម្មការនេះនិយាយថា មិនមានភ័ស្តុតាងណាមួយ គាំទ្រការអះអាងនៃអំពីការក្លែងបន្លំនេះទេ។

ស្របពេលជាមួយគ្នានោះ លោកឧត្ដមសេនីយ៍ Min Aung Hlaing បានសន្យាថា នឹងមានបោះឆ្នោតថ្មីហើយនឹងប្រគល់អំណាចដល់អ្នកឈ្នះ។ គណៈកម្មការបោះឆ្នោតដែលធ្វើកំណែទម្រង់ថ្មីមួយ នឹងត្រួតពិនិត្យការបោះឆ្នោតនោះ។
លោកក៏បាននិយាយផងដែរថា ការគ្រប់គ្រងរបស់លោកនឹងខុសពីអ្វីដែលជាការក្តោបក្តាប់អំណាចយោធារយៈពេល៤៩ឆ្នាំ ដែលគេមើលឃើញមានការបង្ក្រាបយ៉ាងឃោរឃៅក្នុងឆ្នាំ១៩៨៨និង២០០៧។

លោកក៏បានប្រាប់ពលរដ្ឋផងដែរឲ្យទទួលស្គាល់ការពិត ហើយកុំធ្វើតាមអារម្មណ៍ខ្លួនឯង។
លោកឧត្តមសេនីយ៍មិនបានគំរាមដោយផ្ទាល់ដល់អ្នកតវ៉ាទេ ដោយគ្រាន់តែនិយាយថា គ្មាននរណាម្នាក់នៅពីលើច្បាប់ឡើយ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ តំបន់មួយចំនួនក្នុងប្រទេសមីយ៉ាន់ម៉ា ប្រកាសច្បាប់អាជ្ញាសឹក

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ