ព័ត៌មានអន្ដរជាតិ
កងទ័ពអារ៉ាកាន់ ថា ប៉ូលិស និងយោធា មីយ៉ាន់ម៉ា រាប់សិបនាក់ទម្លាក់អាវុធសុំចុះចាញ់ក្នុងការប្រយុទ្ធគ្នា
ក្រុមប្រដាប់អាវុធជនជាតិភាគតិចបាននិយាយកាលពីថ្ងៃពុធ ទី១៥ ខែវិច្ឆិកាថា សមាជិកជាច្រើននាក់របស់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានទម្លាក់អាវុធសុំចុះចាញ់ក្នុងការប្រយុទ្ធគ្នា ខណៈមួយចំនួនទៀតត្រូវបានចាប់ខ្លួនក្នុងការវាយប្រហារនៅតាមតំបន់បណ្តោយព្រំដែនជាមួយក្រុមកងកម្លាំងចម្រុះប្រឆាំងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ។
យ៉ាងហោចណាស់មន្ត្រីប៉ូលិសចំនួន ២៨ នាក់បានប្រគល់អាវុធរបស់ពួកគេទៅឲ្យកងទ័ពអារ៉ាកាន់ (Arakan) ខណៈដែលពួកយោធាចំនួន ១០ នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន អំឡុងពេលដែលក្រុមនេះកំពុងប្រយុទ្ធដើម្បីដណ្តើមកាន់កាប់តំបន់ស្វ័យតក្នុងរដ្ឋរ៉ាក់ឃីនភាគខាងលិចនៃប្រទេសមីយ៉ាន់ម៉ា ។

កងទ័ពអារ៉ាកាន់(Arakan) គឺជាក្រុមប្រដាប់អាវុធជនជាតិភាគតិចមួយក្នុងចំណោមក្រុមជនជាតិភាគតិចចំនួន ៨ ដែលបានបើកការវាយប្រហារប្រឆាំងនឹងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកាលពីចុងខែតុលាកន្លងទៅ ។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលយោធាបានប្រកាសបម្រាមគោចរនៅទីក្រុង Sittwe នៃរដ្ឋរ៉ាក់ឃីន បន្ទាប់ពីប្រជាជននៅក្នុងតំបន់នោះបានមើលឃើញរថក្រោះយោធាជាច្រើនគ្រឿងចល័តចុះចល័តឡើងនៅក្នុងទីក្រុងមួយនេះ ៕

ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ MGR Online
ចុចអាន ៖ ប្រធានាធិបតី មីយ៉ាន់ម៉ា ព្រមានពីហានិភ័យ នៃការពុះចែកប្រទេស

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ