ព័ត៌មានអន្ដរជាតិ
រូបចម្លាក់នៅ ម៉ិកស៊ិក យំអាណិតមនុស្សដែលត្រូវអំពើហិង្សាដោយអយុត្តិធម៌
កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា គេហទំព័រ NYPost បានរាយការណ៍អំពីរឿងដ៏រំជួលចិត្តមួយបានកើតឡើងនៅក្នុងប្រទេសម៉ិកស៊ិក។ បន្ទាប់ពីអ្នកទស្សនាព្រះវិហារមួយនៅ El Chanel ក្នុងរដ្ឋ Colima បានកត់សម្គាល់ឃើញថារូបចម្លាក់របស់ Virgin Mary កំពុងយំ ជាមួយនឹងទឹកហូរចេញពីភ្នែកហើយហូរកាត់ថ្ពាល់។

លោក Victor Ramos ដែលបានឃើញរូបចម្លាក់របស់ Weeping Virgin Mary បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា វាជាបាតុភូតមិនគួរឲ្យជឿ។ លោកបានបញ្ជាក់ផងដែរថា ភ្នែករបស់រូបចម្លាក់មានឈាម ដូចជាពេលយើងយំ។ មនុស្សភាគច្រើននៅក្នុងតំបន់នេះជឿថា មូលហេតុដែលរូបចម្លាក់យំគឺដោយសារតែរដ្ឋធានីនៅក្នុងរដ្ឋកូលីម៉ា ជាប់ចំណាត់ថ្នាក់ជាទីក្រុងដែលមានអំពើហិង្សាបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០២២។
រាប់ពីទិន្នន័យពីខែតុលាឆ្នាំនេះ ការិយាល័យរដ្ឋអាជ្ញា Colima បាននិយាយថា មានជនរងគ្រោះចំនួន ៧០២ នាក់រងនឹងអំពើហិង្សាដោយចេតនា។
ទោះជាយ៉ាងណាក៏ដោយ នេះអាចពន្យល់បានតាមបែបវិទ្យាសាស្ត្រ ដោយសាស្ត្រាចារ្យគីមីវិទ្យាជនជាតិអ៊ីតាលី Luigi Garlacelli ពន្យល់ថា វាទាំងអស់គឺមកលើសមត្ថភាពរបស់រូបចម្លាក់ ក្នុងការស្រូបយកសំណើមដោយសារតែ porosity នៅខាងក្នុងរបស់វា។

សាស្ត្រាចារ្យគីមីរូបនេះបាននិយាយថា “រូបចម្លាក់ប្រហោងដែលធ្វើពីម្នាងសិលា ឬសេរ៉ាមិច ហើយត្រូវតែគ្របដោយសម្ភារៈការពារទឹកជ្រាប នៅពេលវត្ថុប៉ះទឹក ដែលជាសមា្ភរៈ porous វានឹងស្រូបយកទឹក។ ប៉ុន្តែស្រទាប់ខាងក្រៅការពារមិនឲ្យទឹកហូរចេញ។ ប្រសិនបើថ្នាំកូតមិនជ្រាបទឹកត្រូវបានកោសនៅជិតភ្នែករបស់ Mary ទឹកដែលស្រូបចូលនឹងលេចចេញមក វាបង្កើតរូបភាពនៃរូបសំណាកយំឲ្យយើងបានឃើញ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្ដីប្រពន្ធមួយគូកើតមហារីកថ្លើម មូលហេតុចេញពីផ្លែឈើដែលពួកគេបរិភោគញឹកញាប់

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច