Connect with us

ព័ត៌មានអន្ដរជាតិ

៧០ ភាគរយនៃអ្នកជំងឺក្នុងបន្ទប់ ICU នៅពេទ្យហ្គាហ្សា បាត់បង់ជីវិត ក្រោយ​ការវាយប្រហាររបស់ អ៊ីស្រាអែល

បានផុស

នៅ

ទូរទស្សន៍សហរដ្ឋអាមេរិកបានរាយការណ៍ថា ៧០ ភាគរយនៃអ្នកជំងឺដែលដេកសម្រាកព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់ (ICU) នៅមន្ទីរពេទ្យ Al-Shifa ក្នុងតំបន់ហ្គាហ្សាស្ទី្របបានបាត់បង់ជីវិត ដោយសារតែមន្ទីរពេទ្យធំក្នុងតំបន់មួយនេះអស់ឧបករណ៍ជំនួយខ្យល់អុកស៊ីសែន ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយដកស្រង់សម្ដីពីវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យនោះ, ទូរទស្សន៍ ABC News បានរាយការណ៍ថា អ្នកជំងឺក្នុងបន្ទប់សង្គ្រោះបន្ទាន់ (ICU) ចំនួន ៤៣ នាក់ក្នុងចំណោម ៦៣ នាក់នៅមន្ទីរពេទ្យ Al-Shifa បានបាត់បង់ជីវិត ដោយសារតែខ្វះឧបករណ៍ព្យាបាល ជាពិសេសគឺខ្យល់អុកស៊ីសែនតែម្ដង ។

គ្រូពេទ្យបានប្រាប់ ABC News ទៀតថា មនុស្សជាច្រើនផ្សេងទៀតទាំងនៅខាងក្នុង និងខាងក្រៅមន្ទីរពេទ្យក៏បានស្លាប់ផងដែរ ដោយសារតែការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ស្របពេលដែលក្រុមការងារក៏កំពុងញាប់ដៃញាប់ជើងកប់សាកសពទាំងនោះដូចគ្នា ។

យោធាអ៊ីស្រាអែលកាលពីថ្ងៃពុធបានបើកការវាយឆ្មក់ចូលមន្ទីរពេទ្យ Al-Shifa ដែលជាមន្ទីរពេទ្យដ៏ធំនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដោយលើកហេតុផលថា ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសមានមូលដ្ឋានយោធា ក៏ដូចជាលាក់ចំណាប់ខ្មាំងដែលពួកគេចាប់ឃុំខ្លួននៅក្រោមមន្ទីរពេទ្យនោះ ។

រហូតមកដល់ពេលនេះ អ៊ីស្រាអែលនៅតែបន្តធ្វើការវាយប្រហារទាំងតាមផ្លូវអាកាស និងផ្លូវគោកដោយមិនប្រណីដៃលើតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងមន្ទីរពេទ្យ កន្លែងស្នាក់នៅ និងវិហារឥស្លាមផងដែរ ចាប់តាំងពីក្រុមហាម៉ាសប៉ាឡេស្ទីនបើកការរវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី៧ ខែតុលា និងបានចាប់ចំណាប់ខ្មាំងប្រហែល ២៤០ នាក់ ។

យោងតាមក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាបានឲ្យដឹងថា ចាប់តាំងពីពេលនោះមក ជនស៊ីវិលលើស ១១,៥០០ នាក់ត្រូវបានសម្លាប់ រួមទាំងកុមារ និងស្ត្រីជាង ៧,៨០០ នាក់ ខណៈខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ នាក់បានបាត់បង់ជីវិត ។

ក្រៅ​ពី​ចំនួន​អ្នក​ស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សជាង ២៩,២០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ អាមេរិក ប្រាប់ អ៊ីស្រាអែល កុំឲ្យពង្រីកសង្គ្រាមដល់ លីបង់ ចំពេលមានការ​ព្រមានពី អ៊ីរ៉ង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៥ នាទីutes មុន

Cristian ចាត់​ទុក​ការ​ស្នាក់​នៅ​កម្ពុជា​លើស​ពី​ អាជីពបាល់ទាត់

ព័ត៌មានជាតិ៧ នាទីutes មុន

​​បំពាក់ភ្លើង​សូឡា​​​តាម​ផ្លូវ​ជាតិលេខ ៦ ពី​​ព្រំប្រទល់​ខេត្តកំពង់ចាមដល់​ខេត្តសៀមរាប សម្រួល​ធ្វើ​ដំណើរ​ពេលយប់ដល់​ពលរដ្ឋ​

សេចក្ដីជូនដំណឹង៩ នាទីutes មុន

រីករាយជាមួយការផ្តល់ជូនដ៏អស្ចារ្យរបស់ណាហ្គាវើលដ៍ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

អ្នក​ស្លាប់​ព្រោះ​រញ្ជួយ​ដី​នៅ​មីយ៉ាន់ម៉ា មាន​លើស​ពី ៣ ០០០​នាក់​ហើយ

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

ពិភពលោកបង្ហាញសាមគ្គីភាព សម្រុកបញ្ជូនក្រុមសង្គ្រោះនិងជំនួយមនុស្សធម៌ ទៅមីយ៉ាន់ម៉ា

Sokha Hotels

ព័ត៌មានពេញនិយម