Connect with us

ព័ត៌មានអន្ដរជាតិ

កងទ័ពអ៊ីស្រាអែល អះអាងរកឃើញផ្លូវក្រោមដី ជាកន្លែងលាក់ខ្លួនរបស់ក្រុមហាម៉ាស

បានផុស

នៅ

កងទ័ព​អ៊ីស្រាអែល ​និយាយ​កាលពីថ្ងៃព្រហស្បតិ៍ទី១៦ខែវិច្ឆិកាថា ពួកគេ​បាន​រក​ឃើញ​ផ្លូវ​រូង​ក្រោម​ដីដែលជាកន្លែងលាក់ខ្លួនរបស់ក្រុមហាម៉ាស និងអាវុធ​ក្នុង​បរិវេណ​មន្ទីរពេទ្យ al Shifa។

(រូបថត៖ IDF)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ៊ីស្រាអែល ក៏អះអាងផងដែរថា កងកម្លាំងបានរកឃើញរថយន្តដែលក្រុមហាម៉ាស ប្រើសម្រាប់ការវាយប្រហារកាលពីថ្ងៃទី៧ខែតុលា នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល ហើយក្នុងរថយន្ត​នោះ ​មានផ្ទុក​អាវុធថែមទៀតផង។

រឿងនេះកើតឡើង បន្ទាប់ពី IDF បានបញ្ចេញវីដេអូមួយកាលពីថ្ងៃពុធ បង្ហាញពីសម្ភារដែលបានរកឃើញពីអគារនៅក្នុងមន្ទីរពេទ្យ រួមមានអាវុធស្វ័យប្រវត្តិ គ្រាប់បែកដៃ គ្រាប់រំសេវ និងអាវធំ។

កាលពីប៉ុន្មានថ្ងៃមុន យោធា​អ៊ីស្រាអែល​បាន​ឆ្មក់​ចូល​អគារ​សំខាន់ៗ​របស់​មន្ទីរពេទ្យ al-Shifa ដូចជាបន្ទប់​សង្គ្រោះ​បន្ទាន់ បន្ទប់​វះកាត់​ឯកទេស និង​មន្ទីរ​សម្ភព​ផង​ដែរ ដោយ​ធ្វើ​ប្រតិបត្តិការឆែកឆេរ​តាម​បន្ទប់ ពីច្រកមួយទៅច្រកមួយ និងសួរចម្លើយ​វេជ្ជបណ្ឌិត ក៏ដូចជា​បុគ្គលិក​ពេទ្យ​ម្នាក់ម្តងៗទៀតផង។

(រូបថត៖ IDF)

យោធាអ៊ីស្រាអែលអះអាងថា មន្ទីរពេទ្យខាងលើ កំពុងត្រូវបានប្រើប្រាស់ដោយថ្នាក់ដឹកនាំ ឬសមាជិករបស់ក្រុមហាម៉ាស ដើម្បីអនុវត្តប្រតិបត្តិការរបស់ពួកគេ ប៉ុន្តែត្រូវក្រុមហាម៉ាស បដិសេធ។

មិនត្រឹមប៉ុណ្ណឹង កងទ័ពអ៊ីស្រាអែល បានបង្កើតប៉ុស្តិ៍ត្រួតពិនិត្យអេឡិចត្រូនិច នៅតាមច្រកទ្វារជាច្រើននៃអគារសំខាន់ៗរបស់មន្ទីរពេទ្យ ហើយពួកគេហៅមនុស្សនៅខាងក្នុង មិនថាជាក្រុមគ្រូពេទ្យ អ្នកជំងឺ ឬអ្នករបួសទេ, ពួកគេត្រូវតែឆ្លងកាត់ច្រកអេឡិចត្រូនិចទាំងនេះសិន ដើម្បីសួរចម្លើយដោយយោធាអ៊ីស្រាអែល៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sky

ចុចអាន៖ Aljazeera៖ កងទ័ពអ៊ីស្រាអែល សួរចម្លើយគ្រូពេទ្យ និងអ្នកជំងឺ ម្នាក់ម្តងៗ នៅហ្គាហ្សា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលរាជធានី នឹងបិទផ្លូវឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវ៥៩៨ និងប្រឡាយអូរវែង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែឧសភា

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុម​អ្នក​ផលិត​មាតិកា​តាម​បណ្ដាញ​សង្គម ប្រាប់​ក្រុម MMO កុំបំផុសបំផុលព័ត៌មានមួលបង្កាច់ ញុះញង់ និងចោទប្រកាន់គ្មានការពិត

ជីវិតកម្សាន្ដ៤ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង៖ ថៃផ្ដាច់សេវា បង្ក្រាបក្រុមឆបោកតាមអនឡាញតាមព្រំដែន មិនប៉ះពាល់ការប្រើសេវាទូរស័ព្ទនៅប៉ោយប៉ែតឡើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សហជីព ថា បទពិសោធន៍ជាក់ស្ដែងពុំមានការកំណត់ចំនួននៃការប្រើប្រាស់សេវា ប.ស.ស នោះទេ

ជ័យ ចាប
ជីវិតកម្សាន្ដ៦ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម១២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

Sokha Hotels

ព័ត៌មានពេញនិយម