Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល រកឃើញសពចំណាប់ខ្មាំង នៅក្បែរមន្ទីរពេទ្យ al Shifa

បានផុស

នៅ

កាលពីថ្ងៃព្រហស្បតិ៍ទី១៦ខែវិច្ឆិកា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានអះអាងពីការរកឃើញសពចំណាប់ខ្មាំងម្នាក់ ក្នុងចំណោមចំណាប់ខ្មាំងទាំង២៤០នាក់ ដែលខ្លួននិយាយថា ក្រុមហាម៉ាស កំពុងឃុំឃាំងនៅតំបន់ហ្គាហ្សា ចាប់តាំងពីការវាយប្រហារថ្ងៃទី៧ខែតុលា នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល។

(រូបថត៖ IDF)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណាប់ខ្មាំងឈ្មោះ Yehudit Weiss ដែល IDF និយាយថា ត្រូវបាននាំពីផ្ទះរបស់នាងនៅតំបន់ Be’eri គឺត្រូវបានរកឃើញនៅក្នុងអគារមួយ ជិតមន្ទីរពេទ្យ al Shifa ជាកន្លែងដែលកងទ័ពអ៊ីស្រាអែល កំពុងស្វែងរកព័ស្តុតាងនៃហេដ្ឋារចនាសម្ព័ន្ធយោធារបស់ក្រុមហាម៉ាស។

IDF និយាយថា សពត្រូវបានធ្វើកោសល្យវិច្ច័យ កំណត់អត្តសញ្ញាណ ហើយក្រុមគ្រួសារ បានទទួលដំណឹងនេះរួចហើយ។ យោធា​អ៊ីស្រាអែល​ក៏​អះអាង​ដែរ​ថា កាំភ្លើង​វែង និង​គ្រាប់​បែក​គ្រាប់​រ៉ុកកែត គឺ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​អគារ។

លោក Yehudit Weiss (រូបថត៖ IDF)

តាមការបញ្ជាក់ពី IDF, “កិច្ចការជាតិនៅចំពោះមុខយើង គឺស្វែងរកអ្នកបាត់ខ្លួន និងបញ្ជូនអ្នកដែលត្រូវបានចាប់ពង្រត់ឲ្យវិលត្រលប់ទៅផ្ទះវិញ។ IDF កំពុងប្រតិបត្តិការ និងសម្របសម្រួលយ៉ាងពេញលេញជាមួយស្ថាប័នជាតិ និងសន្តិសុខដែលពាក់ព័ន្ធ ដើម្បីបន្តការងារទាំងនេះ។ យើង​នឹង​មិនបញ្ឈប់​បេសកកម្ម​ឡើយ រហូត​ដល់ទីបញ្ចប់”។

ព័ត៌មាននេះកើតឡើង ស្របពេលកងទ័ព​អ៊ីស្រាអែល ​និយាយថា ពួកគេ​បាន​រក​ឃើញ​ផ្លូវ​រូង​ក្រោម​ដីនិងអាវុធ​ក្នុង​បរិវេណ​មន្ទីរពេទ្យ al Shifa។ អ៊ីស្រាអែល ក៏អះអាងដែរថា កងកម្លាំងបានរកឃើញរថយន្តដែលក្រុមហាម៉ាស ប្រើសម្រាប់ការវាយប្រហារកាលពីថ្ងៃទី៧ខែតុលា នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល ហើយក្នុងរថយន្ត​នោះ ​មានផ្ទុក​អាវុធថែមទៀតផង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ SKY

ចុចអាន៖ កងទ័ពអ៊ីស្រាអែល អះអាងរកឃើញផ្លូវក្រោមដី ជាកន្លែងលាក់ខ្លួនរបស់ក្រុមហាម៉ាស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា១៤ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម