ព័ត៌មានអន្ដរជាតិ
ទីក្រុងមូស្គូព្រមានថា ទំនាក់ទំនងការទូត អាមេរិក-រុស្ស៊ី អាចនឹងកាត់ផ្តាច់ទាំងស្រុង
តាមការព្រមានពីក្រសួងការបរទេសក្នុងទីក្រុងមូស្គូបានឲ្យដឹងថា មានលទ្ធភាពដែលទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិកនិងរុស្ស៊ី អាចនឹងត្រូវបានកាត់ផ្តាច់ទាំងស្រុង។
ទំនាក់ទំនងរវាងមហាអំណាចនុយក្លេអ៊ែរទាំងពីរ បានធ្លាក់ចុះដល់បាត បន្ទាប់ពីអាមេរិក ត្រូវប្រឈមមុខ ជាមួយរុស្ស៊ីអស់រយៈពេលជាច្រើនឆ្នាំ លើបញ្ហាអ៊ុយក្រែន ស្របពេលដែលវិមានក្រឹមឡាំងអះអាងថា ទីក្រុងវ៉ាស៊ីនតោនកំពុងខ្ចីដៃទីក្រុងកៀវដើម្បីធ្វើសង្គ្រាមប្រឆាំងទីក្រុងមូស្គូ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ដែលប្រារព្ធខួបលើកទី ៩០ នៃការស្តារឡើងវិញនូវទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិកនិងសហភាពសូវៀត, ក្រសួងការបរទេសរុស្ស៊ីនិយាយថា “មានហានិភ័យដែលទំនាក់ទំនងទាំងនេះ អាចត្រូវបានកាត់ផ្តាច់នៅពេលណាមួយម្តងទៀត”។ ក្រសួងបានស្តីបន្ទោសរឿងនេះ ទៅលើគោលនយោបាយគ្មានទំនួលខុសត្រូវរបស់សហរដ្ឋអាមេរិក ដែលជំរុញឲ្យមានការកើនឡើងភាពតានតឹងបន្ថែមទៀត និងលើកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ចង់ធ្វើឲ្យទីក្រុងមូស្គូ រងបរាជ័យជាយុទ្ធសាស្រ្ត។
ក្រសួងបន្ថែមថា ដោយបានប្រកាន់យកគោលការណ៍ប្រឆាំងរុស្ស៊ីមិនលែងដៃ សហរដ្ឋអាមេរិក បានកាត់បន្ថយទំនាក់ទំនងទ្វេភាគីរួចជាស្រេចបាត់ទៅហើយ។ ឥស្សរជនអាមេរិក បានបោកបញ្ឆោតខ្លួនឯង ឲ្យជឿសប់ថា អនុត្តរភាពរបស់សហរដ្ឋអាមេរិកគឺជារឿងដាច់ខាត ហើយថា គ្មានប្រទេសណាមួយខ្លាំងដូចខ្លួនទេ។
ទោះជាយ៉ាងណាក៏ដោយ រុស្ស៊ី នៅតែសង្ឃឹមថា នៅទីបំផុត ទីក្រុងវ៉ាស៊ីនតោន នឹងយកគំនិតពីអ្នកកាន់តំណែងមុនក្នុងសម័យសង្រ្គាមត្រជាក់មកគិតសាជាថ្មី ហើយរៀបចំឡើងវិញនូវគោលនយោបាយរបស់ពួកគេចំពោះប្រទេសរុស្ស៊ី ដោយផ្អែកលើការគោរព និងការគិតគូរពីផលប្រយោជន៍គ្នាទៅវិញទៅមក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ប្រធានាធិបតីអាមេរិក ចោទថា លោក ពូទីន និងក្រុមហាម៉ាស់ មានគោលបំណងតែមួយ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៤ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៤ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ