Connect with us

ព័ត៌មានអន្ដរជាតិ

អាជ្ញាធរ អាមេរិក រឹបអូសទំនិញក្លែងក្លាយតម្លៃជាង ១ ពាន់លានដុល្លារនៅទីក្រុងញូវយ៉ក

បានផុស

នៅ

កាលពីថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ការិយាល័យមេធាវីសហរដ្ឋអាមេរិកបានប្រកាសរឹបអូសកាបូប សម្លៀកបំពាក់ ស្បែកជើង និងរបស់របរប្រណិតក្លែងក្លាយចំនួន ២១៩,០០០ ពីឃ្លាំងមួយកន្លែងក្នុងទីក្រុងញូវយ៉ក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យមេធាវីអាមេរិកលោក Damian Williams បានឲ្យដឹងថា ទំនិញទាំងនោះមានតម្លៃសរុបប្រមាណ ១.០៣ ពាន់លានដុល្លារឯណោះ ខណៈករណីនេះជាកំណត់ត្រានៃការរឹបអូសទំនិញក្លែងក្លាយនៅអាមេរិក ។

លោក Williams និយាយថា “ជនជាប់ចោទប្រើឃ្លាំង Manhattan ជាមជ្ឈមណ្ឌលចែកចាយទំនិញក្លែងក្លាយ ប៉ុន្តែត្រូវបានរឹបអូស ។ ទំនិញទាំងនោះមានតម្លៃជាង ១ ពាន់លានដុល្លារ ហើយជាតម្លៃមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រអាមេរិក ។ នេះជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់ការិយាល័យ និងដៃគូអនុវត្តច្បាប់ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរទំនិញក្លែងក្លាយក្នុងទីក្រុងញូវយ៉ក” ។

យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា ជនជាប់ចោទឈ្មោះ Adama Sow និង Abdulai Jalloh ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ហើយរងការចោទប្រកាន់ពីបទជួញដូរទំនិញក្លែងក្លាយ ។

គួរបញ្ជាក់ថា ក្រោយច្បាប់សហព័ន្ធអាមេរិក អ្នកប្រើប្រាស់ និងអ្នកជួញដូរទំនិញក្លែងក្លាយ ហើយធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មស្របច្បាប់ក្នុងប្រទេស អាចប្រឈមមុខនឹងការផ្ដន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ People

ចុចអាន៖ ហេតុផល ៦ យ៉ាង យើងមិនគួរទិញកាបូបក្លែងក្លាយ ឬ Top Grade

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម