Connect with us

ព័ត៌មានអន្ដរជាតិ

វ៉ាក់សាំងកូវីដរបស់វៀតណាម បញ្ចប់ការសាកល្បងដំណាក់កាលដំបូងហើយក៏បង្ហាញប្រសិទ្ធភាពប្រឆាំងវីរុសបម្លែងខ្លួនថ្មី

បានផុស

នៅ

សកលវិទ្យាល័យវេជ្ជសាស្ត្រយោធាវៀតណាមបាននិយាយកាលពីថ្ងៃទី៨ខែកុម្ភៈថា ប្រទេសវៀតណាមបានបញ្ចប់ការសាកល្បងលើមនុស្សដំណាក់កាលដំបូង នៃវ៉ាក់សាំងកូវីដផលិតក្នុងស្រុករបស់ខ្លួនឈ្មោះ Nano Covax ដោយមានការចូលរួមពីអ្នកស្ម័គ្រចិត្តចំនួន៦០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្ម័គ្រចិត្ត២២នាក់ចុងក្រោយ បានទទួលការចាក់វ៉ាក់សាំងលើកទី២ ដោយពីរនាក់ទទួលវ៉ាក់សាំងកម្រិត៥០មីលីក្រាមនិង២០នាក់ទទួល៧៥មីលីក្រាម។

ក្រុមអ្នកជំនាញបាននិយាយថា វ៉ាក់សាំង Nano Covax បានបង្ហាញថាមានសុវត្ថិភាពនិងប្រសិទ្ធភាពប្រឆាំងនឹងវីរុសកូរ៉ូណា SARS-CoV-2 សូម្បីតែវីរុសបម្លែងខ្លួនថ្មីរបស់វាក៏ដោយ។

អ្នកស្ម័គ្រចិត្តភាគច្រើនស្ថិតក្នុងស្ថានភាពល្អបន្ទាប់ពីទទួលថ្នាំបង្ការ។ មានមនុស្សតិចតួចប៉ុណ្ណោះដែលឈឺនៅកន្លែងចាក់ថ្នាំនិងគ្រុនក្តៅប៉ុន្តែបានបាត់ទៅវិញបន្ទាប់ពីរយៈពេល មួយទៅពីរថ្ងៃ។

គោលបំណងនៃដំណាក់កាលដំបូងគឺវាយតម្លៃសុវត្ថិភាពរបស់វ៉ាក់សាំង ដែលត្រូវបានអភិវឌ្ឍនិងផលិតដោយក្រុមហ៊ុន Nanogen Pharmaceutical Biotechnology JSC ដែលមានមូលដ្ឋាននៅទីក្រុងហូជីមិញ។

មនុស្សជិត៤០០នាក់បានចុះឈ្មោះសម្រាប់ការសាកល្បងដំណាក់កាលទី២ ដែលគេរំពឹងថានឹងអូសបន្លាយរយៈពេល៦ខែដោយក្នុងនោះអ្នកស្ម័គ្រចិត្តចំនួន៥៦០នាក់នឹងត្រូវចាក់វ៉ាក់សាំង។

ដំណាក់កាលទី៣ នឹងមានការចូលរួមពីអ្នកស្ម័គ្រចិត្តជាង១ម៉ឺននាក់ ដែលចាប់ផ្តើមពីខែសីហាទៅ។

ប្រសិនបើលទ្ធផលល្អ ប្រទេសវៀតណាមនឹងចាក់វ៉ាក់សាំងនេះជូនសាធារណជននៅដើមឆ្នាំ ២០២២៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ VN Expoler

ចុចអាន៖ វៀតណាម តេស្ត​វ៉ាក់សាំង Nano Covax របស់ខ្លួនលើពលរដ្ឋ​ស្ម័គ្រ​ចិត្ត​ជាលើក​ទី២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤១ នាទីutes មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ២ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៤ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ៤ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

Sokha Hotels

ព័ត៌មានពេញនិយម