Connect with us

ព័ត៌មានអន្ដរជាតិ

រថភ្លើងល្បឿនលឿន ឥណ្ឌូណេស៊ី ដឹកមនុស្សជាង ៣៨ ម៉ឺននាក់ក្នុងខែដំបូង

បានផុស

នៅ

បើតាម​ការបញ្ជាក់ពីក្រុមហ៊ុន China State Railway Group Co បានឲ្យដឹងថា រថភ្លើងរបស់ក្រុមហ៊ុនផ្លូវដែកឥណ្ឌូណេស៊ី Jakarta-Bandung ដែលជារថភ្លើងល្បឿនលឿនបំផុតនៅអាស៊ីអាគ្នេយ៍ បានដឹកអ្នកដំណើរសរុបចំនួន ៣៨៣,០០០ នាក់ក្នុងខែដំបូងនៃប្រតិបត្តិការជាផ្លូវការរបស់ខ្លួន ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិករផ្លូវដែករដ្ឋចិនបញ្ជក់ថា លំហូរអ្នកដំណើរមានសន្ទុះកើនឡើងខ្លាំង ដោយ​ក្នុងមួយថ្ងៃ មានអ្នកដំណើរកើនឡើងពី ៤,១៣១ នាក់ដល់ ២១,៣៥៩ នាក់ដែលធ្វើឲ្យអត្រា​អ្នកជិះ កើនឡើងខ្ពស់បំផុតដល់ ៩៨.៧ ភាគរយ​ ។

ចាប់តាំងពីផ្តើមដំណើរការនៅថ្ងៃទី១៧ ខែតុលាមក រថភ្លើងល្បឿនលឿនមួយនេះ បានក្លាយជាតម្រូវការខ្ពស់របស់អ្នកដំណើរ​ និងក្លាយជាមធ្យោបាយដឹកជញ្ជូន​អំណោយផលបំផុត​សម្រាប់ប្រជាជនក្នុងតំបន់ ។

ទន្ទឹមនឹងនេះ ​ដំណើរ​ការរថភ្លើងប្រចាំថ្ងៃ បានកើនឡើងដល់ ២៨ ដង ពីចំនួន ១៤ ដងក្នុងមួយថ្ងៃ ខណៈពេលចុងសប្តាហ៍ អាចកើនឡើងដល់ ៣៦​ ដងឯណោះ ខណៈចំនួនកៅអីក៏បានកើនឡើងទ្វេរដងផងដែរពីចំនួន ១,៦០០ កៅអីដល់ ៨,០០០ កៅអី ។

គួរបញ្ជាក់ថា រថភ្លើងល្បើនលឿននេះ មានប្រវែង ១៤២ គីឡូម៉ែត្រ ជាមួយនឹងល្បឿនអតិបរមា ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលសហការសាងសង់ដោយក្រុមហ៊ុនឥណ្ឌូណេស៊ី និងក្រុមហ៊ុនចិន ។ ទន្ទឹមនឹងនេះ​ គេបានព្យាករណ៍ថា ការធ្វើដំណើររបស់រថភ្លើងល្បឿនលឿននេះ អាចលើសពី ១០ លានដងក្នុងឆ្នាំដំបូងនៃប្រតិបត្តិការ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Global times

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម