Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល យល់ព្រមឲ្យរថយន្តដឹកប្រេងឥន្ធនៈចូលតំបន់ហ្គាហ្សា ២គ្រឿងក្នុងមួយថ្ងៃ

បានផុស

នៅ

បន្ទាប់ពីមានការដាក់សម្ពាធដោយសហរដ្ឋអាមេរិក, ទីបំផុត អ៊ីស្រាអែល​ បានសម្រេចអនុញ្ញាតឲ្យរថយន្តដឹកប្រេងឥន្ធនៈពីរគ្រឿងក្នុងមួយថ្ងៃ ចូលទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប។

មន្ត្រីក្រសួងការបរទេសអាមេរិកនិយាយនៅថ្ងៃសៅរ៍ទី១៨ខែវិច្ឆិកាថា ដូចនេះ ២ថ្ងៃ តំបន់ហ្គាហ្សា នឹងទទួលបានប្រេងឥន្ធនៈប្រហែល ១៤០០០០ លីត្រ។

(រូបថត៖ BBC)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាគច្រើននៃប្រេងទាំងនោះ នឹងត្រូវបានបម្រុងទុកសម្រាប់ចាក់ឲ្យរថយន្តដឹកជញ្ជូនជំនួយ ក៏ដូចជាការគាំទ្រដល់អង្គការសហប្រជាជាតិក្នុងការផ្តល់ទឹក និងអនាម័យផងដែរ ខណៈប្រេងនៅសល់គឺទុកសម្រាប់ជួយដល់ផ្នែកសេវាទូរស័ព្ទ និងអ៊ីនធឺណិត ដែលត្រូវបានកាត់ផ្តាច់។

កាលពីថ្ងៃសុក្រ ក្រុមហ៊ុនដែលផ្តល់បណ្តាញទំនាក់ទំនងរបស់ ហ្គាហ្សា បាននិយាយថា សេវាកម្មរបស់ខ្លួនបានដំណើរការឡើងវិញ បន្ទាប់ពីទទួលបានប្រេងឥន្ធនៈមួយចំនួនតាមរយៈ ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA)។

យោងតាមមន្ត្រីអាមេរិក, ទីក្រុងវ៉ាស៊ីនតោនបានដាក់សម្ពាធម្តងហើយម្តងទៀតលើអ៊ីស្រាអែល ដើម្បីជំរុញឲ្យមានការឯកភាពលើកិច្ចព្រមព្រៀងប្រេងឥន្ធនៈនេះ។ កិច្ចព្រមព្រៀងនេះ ត្រូវបានឯកភាពជាគោលការណ៍កាលពីសប្តាហ៍មុន ប៉ុន្តែត្រូវពន្យារពេលដោយអ៊ីស្រាអែល ព្រោះហេតុផលចំនួនពីរ។

មន្ត្រីអ៊ីស្រាអែលប្រាប់ទៅអាមេរិកថា ការពិត ប្រេងឥន្ធនៈមិនទាន់អស់ទេ នៅភាគខាងត្បូងតំបន់ហ្គាហ្សា ហើយពួកគេក៏ចង់រង់ចាំមើលសិនដែរថាតើ ពួកគេអាចចរចារកិច្ចព្រមព្រៀងចំណាប់ខ្មាំងដែរឬក៏អត់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អ៊ីស្រាអែល ទម្លាក់ខិត្តប័ណ្ណ ប្រាប់ប្រជាជននៅភាគខាងត្បូង ហ្គាហ្សា ឲ្យចាកចេញ ជាបន្ទាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច៣៧ នាទីutes មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

ព័ត៌មានជាតិ៣៧ នាទីutes មុន

មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់

កំពង់ផែឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម