Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុងហាណូយ និងបាងកក សុទ្ធតែរង្គើ ដោយការរញ្ជួយដី

បានផុស

នៅ

ពលរដ្ឋជាច្រើននៅក្នុងអគារផ្ទះល្វែងក្នុងទីក្រុងហាណូយ នៃប្រទេសវៀតណាម បានរាយការណ៍អំពីការរង្គើ បណ្តាលមកពីគ្រោះរញ្ជួយដីកម្រិត៥.៤រ៉ិចទ័រ ដែលវាយប្រហារព្រំដែន ចិន-មីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រទី១៧ខែវិច្ឆិកា។

លោក Nguyen Xuan Anh ប្រធានវិទ្យាស្ថានភូគព្ភសាស្ត្រ បានប្រាប់កាសែត Tuoi Tre ថា ការរញ្ជួយដី បានវាយប្រហារនៅម៉ោង ៨ និង ៣៧ នាទីព្រឹក ក្នុងជម្រៅប្រហែល ៤៨ គីឡូម៉ែត្រ ប៉ុន្តែមិនបង្កហានិភ័យជាគ្រោះមហន្តរាយអ្វីឡើយ។

(រូបថត៖ PTI)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលជាមួយគ្នានោះ មជ្ឈមណ្ឌលព្រមានរញ្ជួយដីនិងរលកយក្សស៊ូណាមិ ក្រោមវិទ្យាស្ថានភូគព្ភសាស្ត្រវៀតណាម ក៏បានតាមដានការរញ្ជួយនេះដែរ។

ងាកទៅប្រទេសថៃឯណោះវិញ នាយកដ្ឋានអង្កេតការរញ្ជួយដីនៃក្រសួងឧតុនិយមថៃ បានប្រកាសថា គ្រោះរញ្ជួយដីនេះមានចម្ងាយប្រហែល១០០គីឡូម៉ែត្រ ភាគពាយព្យនៃស្រុក Mae Sai ខេត្ត Chiang Rai។

ការរញ្ជួយនេះ ក៏រង្គើដល់ស្រុក Muang, Mae Suay និង Mae Sai នៃខេត្ត ឈៀងរ៉ៃ; ស្រុក Saraphi និង Muang នៃខេត្តឈៀងម៉ៃ; ស្រុក Muang នៃខេត្ត ឡាំភុន; ផ្នែកខ្លះនៃខេត្តណាន និងសង្កាត់ Lak Si នៃទីក្រុងបាងកក ផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Tuoi Tre, Bangkok Post

ចុចអាន៖ រញ្ជួយដី វាយប្រហារប្រទេសឡាវ រង្គើដល់ ថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន រកឃើញ​កុមារី​លក់ផ្កា គ្រោង​នឹង​ជួប​ឪពុកម្តាយ​របស់កុមារី​នៅ​ថ្ងៃ​ទី២៧ ខែមេសា

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋ​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់១០គ្រួសារ ទទួល​អំណោយ​ពី​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​បន្ទាយ​មានជ័យ

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក សួស យ៉ារ៉ា ៖ ការ​ទូត​សន្តិភាព​សភា​កម្ពុជា​មាន​បទ​ពិសោធន៍​កសាង​សន្តិភាព​ជាក់ស្តែង និង​ផ្អែក​លើ​គោលការណ៍​ទាំង​៥

សេដ្ឋកិច្ច៨ ម៉ោង មុន

កម្ពុជាកំពុងរៀបចំនីតិវិធីពិសេស សម្រាប់ការនាំចេញទំនិញទៅទីផ្សារអាមេរិក

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងការងារ ចុះហត្ថលេខាលើ​ឯកសារចំនួន​៣ ជាមួយថៃ ក្រោមអធិបតីភាព សម្តេច​ធិបតី ហ៊ុន ម៉ាណែត

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន

រំលោភ
សន្តិសុខសង្គម១៩ ម៉ោង មុន

លួងលោមចូលផ្ទះសំណាក់មិនបាន ដឹកចូលព្រៃស្ងាត់ចាប់រំលោភបានសម្រេច រួចវាយប្លន់យកទ្រព្យសម្បត្តិអស់

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ បន្ទន់ជំហរ​ដាក់ចិនដោយ​ប្រកាសពីការ​ទម្លាក់ពន្ធ​ ក្រោយចិន​សម្ដែងភាពមិនរុញរា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កុំខកខាន! ភ្នំពេញក៏អាចមើលឃើញ បាតុភូត «មេឃញញឹម» ដ៏កម្រ នៅថ្ងៃ២៥នេះដែរ

Sokha Hotels

ព័ត៌មានពេញនិយម