Connect with us

ព័ត៌មានអន្ដរជាតិ

លោក ហ្សេលេនស្គី ក្រពុលមុខកាន់តែខ្លាំង រឿងបានគ្រាប់កាំភ្លើងធំតិចទៅៗ តាំងពីសង្គ្រាម អ៊ីស្រាអែល ផ្ទុះឡើង

បានផុស

នៅ

លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ហ្សេលេនស្គី អះអាងថា អ៊ុយក្រែន បានទទួលគ្រាប់កាំភ្លើងធំតិចជាងមុន ចាប់តាំងពីអ៊ីស្រាអែល បើកប្រតិបត្តិការយោធារបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស។ លោក​បន្ត​ថា ប្រទេសទាំងឡាយ​កំពុងប្រកួត​ប្រជែង​គ្នា ដើម្បីទទួលបានគ្រាប់កាំភ្លើង ជា​ពិសេស​គ្រាប់ ១៥៥ មិល្លីម៉ែត្រ។

លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ហ្សេលេនស្គី (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីដើមសប្តាហ៍នេះ ទីភ្នាក់ងារព័ត៌មាន Bloomberg រាយការណ៍ថា មន្ទីរបញ្ចកោណបានបង្កើនការបញ្ជូនសព្វាវុធទៅឲ្យអ៊ីស្រាអែល ចំពេលយុទ្ធនាការរបស់ខ្លួននៅហ្គាហ្សា។ នៅកន្លែងផ្សេង ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោក Josep Borrell ក៏បានព្រមានទីក្រុងកៀវដែរថា រដ្ឋជាសមាជិក មិនអាចផ្តល់អាវុធ ចេញពីឃ្លាំងដែលមានស្រាប់ទៀតទេ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងកៀវ កាលពីថ្ងៃសុក្រទី១៧ខែវិច្ឆិកា លោក ហ្សេលេនស្គី បានកត់សម្គាល់ថា “ជំនួយផ្តល់ឲ្យយើងកាន់តែថយចុះ។ មិនដូចអាមេរិកនិយាយទេ ពេលនេះអ្នកគ្រប់គ្នាកំពុងតស៊ូ ដើម្បីស្តុកអាវុធរបស់ខ្លួនគេដែរ”។

ដោយដកស្រង់ប្រភពពីបញ្ជីរបស់ក្រសួងការពារជាតិអាមេរិក ដែលចុះកាលបរិច្ឆេទកាលពីចុងខែតុលា, ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោន បានបង្កើនជំនួយការពារជាតិដល់អ៊ីស្រាអែល គ្រាន់តែមិនបានប្រកាសជាសាធារណៈប៉ុណ្ណោះ។

ប្រព័ន្ធផ្សព្វផ្សាយខាងលើអះអាងថា ក្នុងចំណោមសព្វាវុធដែលត្រូវបានផ្តល់ពីស្តុកផ្ទាល់របស់មន្ទីរបញ្ចកោណ គឺរួមមានគ្រាប់កាំភ្លើងធំ១៥៥មិល្លីម៉ែត្រ ចំនួន៥៧០០០គ្រាន់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ប្រទេសមួយទៀត ប្រកាសឈប់ផ្តល់ជំនួយយោធា ឲ្យអ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត លី ឆេង​ ​​អរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ សម្តេច  ហ៊ុន សែន  ដែល​​គាំទ្រ និង​ផ្តល់​ឱកាស​យ៉ាង​ពេញ​លេញ​ដល់វិស័យអប់រំផ្នែកឯកជន

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ត្រឹមតែ ៣ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង ២០ ហាង

ព័ត៌មានជាតិ៩ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ៩ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ពងទា១ពាន់គ្រាប់ ត្រូវបានដាក់ឱ្យអ្នកចូលរួមសង្រ្កាន្តស្រុកខ្សាច់កណ្ដាល បរិភោគឥតគិតថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម