ព័ត៌មានអន្ដរជាតិ
ស្លាប់មនុស្ស ៣២នាក់ ក្រោយអ៊ីស្រាអែលវាយប្រហារតាមអាកាសលើលំនៅដ្ឋានភាគខាងត្បូងហ្គាហ្សា
ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើប្លុកលំនៅដ្ឋាននៅភាគខាងត្បូងតំបន់ហ្គាហ្សាបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៣២នាក់ នៅថ្ងៃសៅរ៍នេះ បន្ទាប់ពីអ៊ីស្រាអែលធ្វើការព្រមានម្តងទៀតដល់ជនស៊ីវិលឱ្យផ្លាស់ប្តូរទីលំនៅ។

ចំណាត់ការបែបនេះអាចបង្ខំប្រជាជនប៉ាឡេស្ទីនរាប់សែននាក់ដែលបានភៀសខ្លួនចេញពីភាគខាងត្បូងពីការវាយលុករបស់អ៊ីស្រាអែលលើទីក្រុងហ្គាហ្សាឱ្យផ្លាស់ទីម្តងទៀត រួមជាមួយនឹងអ្នកស្រុក Khan Younis ជាង ៤០០,០០០នាក់ ដែលកំពុងធ្វើឱ្យវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរឡើងៗ។

លោក Mark Regev ជំនួយការរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រាប់ MSNBC កាលពីនៅថ្ងៃសុក្រថា “យើងកំពុងស្នើសុំឱ្យមនុស្សផ្លាស់ប្តូរទីលំនៅ។ ខ្ញុំដឹងថាវាមិនងាយស្រួលសម្រាប់ពួកគេទេ ប៉ុន្តែយើងមិនចង់ឃើញជនស៊ីវិលជាប់នៅក្នុងភ្លើងឆេះឡើយ” ។
អាជ្ញាធរសុខាភិបាលហ្គាហ្សាបានឱ្យដឹងថា ពេញមួយយប់ថ្ងៃសៅរ៍ ជនជាតិប៉ាឡេស្ទីន ២៦នាក់បានស្លាប់ និង ២៣នាក់បានរងរបួសដោយការវាយប្រហារតាមអាកាសលើផ្ទះល្វែងចំនួន ២ខ្នង នៅក្នុងប្លុកនៃសង្កាត់លំនៅដ្ឋាន Khan Younis។ ប៉ុន្មានគីឡូម៉ែត្រទៅភាគខាងជើងនៃប្លុកនេះ ជនជាតិប៉ាឡេស្ទីន ៦នាក់ត្រូវបានសម្លាប់ដោយសារគ្រាប់បែកពីលើអាកាសធ្លាក់ទៅលើផ្ទះ។

មិនមានការអត្ថាធិប្បាយពីយោធាអ៊ីស្រាអែលថាក្រុមសកម្មប្រយុទ្ធហាម៉ាសប្រើប្រាស់អគារលំនៅដ្ឋាន និងសង្កាត់នានាក្នុង តំបន់ហ្គាហ្សាភាគខាងត្បូងជាមូលដ្ឋានឡើយ។ យ៉ាងណាមិញ មុនការវាយលុក អ៊ីស្រាអែលបានទម្លាក់ខិត្តប័ណ្ណពីលើតំបន់ Khan Younis ប្រាប់អ្នកស្រុកឱ្យជម្លៀសទៅកាន់ទីជម្រក ដោយបញ្ជាក់ថា ប្រតិបត្តិការយោធានៅទីនោះជិតទៅដល់ហើយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Reuters
ចុចអាន៖ អ៊ីស្រាអែល យល់ព្រមឲ្យរថយន្តដឹកប្រេងឥន្ធនៈចូលតំបន់ហ្គាហ្សា ២គ្រឿងក្នុងមួយថ្ងៃ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ