ព័ត៌មានអន្ដរជាតិ
ប្រទេសចំនួន ៥ ដាក់សំណើស៊ើបអង្កេតឧក្រិដ្ឋកម្មសង្រ្គាមនៅប៉ាឡេស្ទីនទៅតុលាការអន្តរជាតិ ICC
រដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC នៅថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ខ្លួនបានទទួលសំណើរួមគ្នាមួយពីប្រទេសចំនួន ៥ ដើម្បីស៊ើបអង្កេតស្ថានភាពនៅលើទឹកដីប៉ាឡេស្ទីន។

រដ្ឋអាជ្ញា Karim Kahn បាននិយាយថា សំណើរួមគ្នានោះលោកបានទទួលមកពីអាហ្វ្រិកខាងត្បូង បង់ក្លាដែស បូលីវី កូម៉ូរ៉ូ និងជីប៊ូទី ខណៈអាហ្រ្វិកខាងត្បូងថាសំណើរបស់ពួកគេត្រូវបានធ្វើឡើងដើម្បីធានាថា ICC យកចិត្តទុកដាក់ចំពោះស្ថានភាពធ្ងន់ធ្ងរនៅប៉ាឡេស្ទីន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យរបស់រដ្ឋអាជ្ញាបាននិយាយថា រហូតមកដល់ពេលនេះ ខ្លួនបានប្រមូលព័ត៌មាន និងភស្តុតាងយ៉ាងច្រើនស្តីពីឧក្រិដ្ឋកម្មនៅក្នុងទឹកដីប៉ាឡេស្ទីនរួចហើយ។ យ៉ាងណាមិញ ដំណើរការនៃការស៊ើបអង្កេតឧក្រិដ្ឋកម្មមួយនេះ ហាក់មិនទាន់ប្រព្រឹត្តទៅដោយរលូនឡើយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Reuters
ចុចអាន៖ រុស្ស៊ី គំរាមវាយប្រហារលោកខាងលិច ជាមួយមីស៊ីលនុយក្លេអ៊ែរល្បឿនលឿនជាងសំឡេងដ៏ពិសេស

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ