Connect with us

ព័ត៌មានអន្ដរជាតិ

អនុប្រធានសភាអ៊ីស្រាអែលឱ្យយោធាដុតកម្ទេចទីក្រុងហ្គាហ្សា

បានផុស

នៅ

សមាជិកសភាជាន់ខ្ពស់ក្នុងប្រទេសអ៊ីស្រាអែលបានជំរុញឱ្យយោធា ដុតកម្ទេចទីក្រុងហ្គាហ្សា និងមិនអនុញ្ញាតឱ្យមានឥន្ធនៈណាមួយចូលទៅដល់ប៉ាឡេស្ទីន លុះត្រាតែចំណាប់ខ្មាំងទាំងអស់ដែលត្រូវបានកាន់កាប់ដោយក្រុមហាម៉ាសត្រូវបានដោះលែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Nissim Vaturi សមាជិកនៃគណបក្ស Likud របស់នាយករដ្ឋមន្ត្រី Benjamin Netanyahu និងជាអនុប្រធានសភាអ៊ីស្រាអែល សរសេរធ្ងន់ៗនៅលើបណ្ដាញ X ថា ការដែលអ៊ីស្រាអែល​ខ្វល់ខ្វាយ​នឹងមតិ​នៅលើ​អ៊ីនធឺរណិតមិនបានជួយអ្វីសោះ ហើយអ៊ីស្រាអែលដូចជាមានមនុស្សធម៌ពេកហើយ។

អនុប្រធានសភារូបនេះបញ្ជាក់បន្ថែមថា “ដុត​ហ្កាហ្សាពេល​នេះ វាគ្មានរឿងអីនោះ​ទេ! កុំ​ឲ្យ​សាំង​ចូល កុំ​ឲ្យ​ទឹក​ចូល ​រហូត​ទាល់​តែ​ចំណាប់​ខ្មាំង​ត្រឡប់​មក​វិញ!” ។

យ៉ាងណាមិញ បន្ទាប់ពីមានការដាក់សម្ពាធដោយសហរដ្ឋអាមេរិក នៅថ្ងៃទី១៨​ ខែវិច្ឆិកានេះ អ៊ីស្រាអែល​ បានសម្រេចអនុញ្ញាតឲ្យរថយន្តដឹកប្រេងឥន្ធនៈពីរគ្រឿងក្នុងមួយថ្ងៃ ចូលទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ RT

ចុចអាន៖ អ៊ីស្រាអែល យល់ព្រមឲ្យរថយន្តដឹកប្រេងឥន្ធនៈចូលតំបន់ហ្គាហ្សា ២គ្រឿងក្នុងមួយថ្ងៃ

ចុចអាន៖ លោក ហ្សេលេនស្គី ក្រពុលមុខកាន់តែខ្លាំង រឿងបានគ្រាប់កាំភ្លើងធំតិចទៅៗ តាំងពីសង្គ្រាម អ៊ីស្រាអែល ផ្ទុះឡើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ១ នាទីute មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ២០ នាទីutes មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច៣ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Song Dae-gwan
ជីវិតកម្សាន្ដ៣ ម៉ោង មុន

តារាចម្រៀងជើងចាស់កូរ៉េ Song Dae-gwan ទទួល​មរណភាព ចំ​ថ្ងៃ​រំលឹក​ខួប​ម្ដាយ

Sokha Hotels

ព័ត៌មានពេញនិយម