Connect with us

ព័ត៌មានអន្ដរជាតិ

លោក បៃដិន ប្រាប់ អ៊ីស្រាអែល ថា គួរតែទុកឲ្យ ប៉ាឡេស្ទីន ជាអ្នកគ្រប់គ្រង​តំបន់ហ្គាហ្សាវិញទៅ

បានផុស

នៅ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បាននិយាយទៅកាន់កាសែត Washington Post កាលពីថ្ងៃសៅរ៍ថា អាជ្ញាធរប៉ាឡេស្ទីនគួរតែគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីប និង West Bank បន្ទាប់ពីជម្លោះរវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បៃដិន បានលើកឡើងថា “នៅពេលដែលយើងខិតខំដើម្បីសន្តិភាពនៅតំបន់ហ្គាហ្សា និង West Bank យើងគួរតែត្រូវបានបង្រួបបង្រួមតំបន់ទាំងនេះឡើងវិញ នៅក្រោមរចនាសម្ព័ន្ធអភិបាលកិច្ចតែមួយ ហើយនៅទីបំផុតអាជ្ញាធរប៉ាឡេស្ទីននឹងរស់នៅធម្មតាឡើងវិញ ដូចដែលយើងទាំងអស់គ្នាធ្វើការឆ្ពោះទៅរកដំណោះស្រាយរដ្ឋពីរ” ។

ទាក់ទងនឹងការប៉ះទង្គិចគ្នាជាបន្តបន្ទាប់រវាងអ្នកស្រុក និងអ្នកតាំងលំនៅជនជាតិជ្វីហ្វនៅតំបន់ West Bank នៃទន្លេ Jordan, លោក បៃដិន បានបញ្ជាក់ថា សហរដ្ឋអាមេរិកត្រៀមខ្លួនជាស្រេចដើម្បីចាត់វិធានការរបស់យើង រួមទាំងការចេញបម្រាមទិដ្ឋាការប្រឆាំងនឹងពួកជ្រុលនិយមដែលវាយប្រហារជនលើស៊ីវិលនៅទីនោះផងដែរ ។

រហូតមកដល់ពេលនេះ អ៊ីស្រាអែលនៅតែបន្តធ្វើការវាយប្រហារទាំងតាមផ្លូវអាកាស និងផ្លូវគោកដោយមិនប្រណីដៃលើតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងមន្ទីរពេទ្យ កន្លែងស្នាក់នៅ និងវិហារឥស្លាមផងដែរ ចាប់តាំងពីក្រុមហាម៉ាសប៉ាឡេស្ទីនបើកការរវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី៧ ខែតុលា និងបានចាប់ចំណាប់ខ្មាំងប្រហែល ២៤០ នាក់ ។

យោងតាមក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាបានឲ្យដឹងថា ចាប់តាំងពីពេលនោះមក ជនស៊ីវិលលើស ១២,០០០ នាក់ត្រូវបានសម្លាប់ រួមទាំងកុមារ និងស្ត្រីជាង ៨,៣០០ នាក់ ខណៈខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ នាក់បានបាត់បង់ជីវិត ។

ក្រៅ​ពី​ចំនួន​អ្នក​ស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សជាង ៣០,០០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ គ្រាប់ផ្លោងជាច្រើនបាញ់រះចេញពី លីបង់ ហោះទៅកាន់ អ៊ីស្រាអែល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

Sokha Hotels

ព័ត៌មានពេញនិយម