ព័ត៌មានអន្ដរជាតិ
តួកគី ថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC គួរតែកាត់ទោស អ៊ីស្រាអែល
ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan កាលពីថ្ងៃសៅរ៍បានរិះគន់ប្រទេសអ៊ីស្រាអែលជាថ្មីម្តងទៀតចំពោះសកម្មភាពរបស់ពួកគេនៅក្នុងតំបន់ហ្គាហ្សា ហើយថែមទាំងមាន “ព័ស្តុតាងគ្រប់គ្រាន់” ដើម្បីឲ្យរដ្ឋាភិបាលអ៊ីស្រាអែលទទួលខុសត្រូវនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ។

លោក Erdogan បាននិយាយ ក្រោយវិលត្រឡប់មកពីដំណើរទស្សនកិច្ចរយៈពេល ១ ថ្ងៃទៅកាន់អាល្លឺម៉ង់ថា “មានព័ស្តុតាងគ្រប់គ្រាន់សម្រាប់រដ្ឋបាលអ៊ីស្រាអែល គួរត្រូវបានកាត់ទោសនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ។ យើងនឹងធ្វើអ្វីគ្រប់យ៉ាងនៅក្នុងអំណាចរបស់យើង ដើម្បីធានាថា ឧក្រិដ្ឋកម្មទាំងនេះត្រូវបានផ្តន្ទាទោសដោយមិនលំអៀង” ។
លោកប្រធានាធីបតីបានលើកឡើងថា “តួកគីនឹងឈរនៅក្បែរអ្នកដែលត្រូវគេជិះជាន់នៅតំបន់ហ្គាហ្សា ហើយនឹងបន្តធ្វើដូច្នេះបន្ថែមទៀតផងដែរ ។ អ៊ីស្រាអែលកំពុងព្យាយាមរារាំងជំនួយដូចជា អាហារ និងទឹកមិនឲ្យទៅដល់តំបន់ហ្គាហ្សា ប៉ុន្តែយើងមិនបោះបង់ចោលផែនការជួយសង្គ្រោះមនុស្សឡើយ ។ ទោះជាមានឧបសគ្គយ៉ាងណាក៏ដោយ យើងនឹងបន្តរក្សាតំបន់ហ្គាហ្សាឲ្យនៅគង់វង្ស ហើយស្នើដល់ពិភពលោកទាំងមូល ជាពិសេសប្រទេសឥស្លាម គួរតែបង្កើនការផ្តល់ជំនួយ” ។
រហូតមកដល់ពេលនេះ អ៊ីស្រាអែលនៅតែបន្តធ្វើការវាយប្រហារទាំងតាមផ្លូវអាកាស និងផ្លូវគោកដោយមិនប្រណីដៃលើតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងមន្ទីរពេទ្យ កន្លែងស្នាក់នៅ និងវិហារឥស្លាមផងដែរ ចាប់តាំងពីក្រុមហាម៉ាសប៉ាឡេស្ទីនបើកការរវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី៧ ខែតុលា និងបានចាប់ចំណាប់ខ្មាំងប្រហែល ២៤០ នាក់ ។

យោងតាមក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាបានឲ្យដឹងថា ចាប់តាំងពីពេលនោះមក ជនស៊ីវិលលើស ១២,០០០ នាក់ត្រូវបានសម្លាប់ រួមទាំងកុមារ និងស្ត្រីជាង ៨,៣០០ នាក់ ខណៈខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ នាក់បានបាត់បង់ជីវិត ។
ក្រៅពីចំនួនអ្នកស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សជាង ៣០,០០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ គ្រាប់ផ្លោងជាច្រើនបាញ់រះចេញពី លីបង់ ហោះទៅកាន់ អ៊ីស្រាអែល

-
សន្តិសុខសង្គម១៦ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច