ព័ត៌មានអន្ដរជាតិ
ក្រោយ ថៃ ជួបគ្រោះរញ្ជួយដី ប្រជាជន បារម្ភខ្លាចបាក់ទំនប់ទឹក
ស្របពេលប្រជាជនបង្ហាញក្តីបារម្ភ អាជ្ញាធរថៃ បានចេញមកបញ្ជាក់ថា ការរញ្ជួយដីកម្រិត ៤.០រ៉ិចទ័រ ជម្រៅ៦គីឡូម៉ែត្រ កាលពីថ្ងៃអាទិត្យទី១៩ខែវិច្ឆិកា គឺមិនប៉ះពាល់ដល់ទំនប់ Vajiralongkorn ក្នុងស្រុក Thong Pha Phum និងទំនប់ Sri Nakharin ក្នុងស្រុក Si Sawat នៃខេត្ត Kanchanaburi នោះទេ។

តាមសេចក្តីថ្លែងការណ៍, ចំណុចកណ្តាលនៃការរញ្ជួយដី ដែលស្ថិតនៅតំបន់ Nong Lu នៃស្រុក Sangkhlaburi ក្នុងខេត្ត Kanchanaburi គឺនៅឆ្ងាយពីទំនប់ទាំងពីរនេះណាស់ ហេតុដូច្នេះហើយមិនមានកម្លាំងរញ្ជួយណាមួយ ធ្វើឲ្យប៉ះពាល់ដល់ទំនប់ទេ។
សេចក្តីថ្លែងការណ៍បន្តថា មិនមានអ្វីត្រូវបារម្ភឡើយ ព្រោះនេះគឺជារញ្ជួយដី ដែលកើតឡើងត្រឹមតែរយៈពេលខ្លី ពោលគឺប្រហែល១០វិនាទីប៉ុណ្ណោះ។

នៅឯស្ពាន Mon ក្នុងតំបន់ Nong Lu, ភ្ញៀវទេសចរនៅតែបន្តទៅទស្សនាតំបន់នេះ ដើម្បីថតរូប និងចូលរួមសកម្មភាពនានា បើទោះបីជាមានការរញ្ជួយដីថ្មីៗក៏ដោយ ខណៈក៏មិនទាន់មានសេចក្តីរាយការណ៍ អំពីការខូចខាតនៅតំបន់ជុំវិញស្ពាននេះដែរ។
គួរបញ្ជាក់ថា គ្រោះរញ្ជួយដីធំចុងក្រោយក្នុងស្រុក Sangkhlaburi គឺបានកើតឡើងនៅថ្ងៃទី១៤ខែកក្កដាឆ្នាំ២០១៥ ដោយមានកម្រិត ៤.៨រ៉ិចទ័រ ជាមួយជម្រៅប្រហែល៤គីឡូម៉ែត្រ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation, Facebook

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ