Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី វាយបកជំនួស ចិន រឿងលោក Joe Biden ហៅលោក Xi Jinping ជា “មេដឹកនាំផ្ដាច់ការ”

បានផុស

នៅ

លោក Alexander Babakov អនុប្រធានរដ្ឋសភារុស្ស៊ី ឬហៅថា សភា Duma បាននិយាយនៅលើបណ្ដាញសង្គមដើម្បីធ្វើការឆ្លើយតបទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បន្ទាប់ពីបានហៅប្រធានាធិបតីចិនលោក Xi Jinping ថាជា “មេដឹកនាំផ្ដាច់ការ” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Babakov បានលើកឡើងថា ការធ្វើអត្ថាធិប្បាយ ក៏ដូចជាការហៅរបស់លោក Biden ទៅលើលោក Xi Jinping ថាជា “មេដឹកនាំផ្ដាច់ការ” គឺជាការបន្តគោលនយោបាយ “អាណានិគមនិយមបែបថ្មី” ហើយបានចាត់ទុកប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ មិនមែនជាដៃគូសកលនោះទេ ។

អនុប្រធានរដ្ឋសភារុស្ស៊ីរូបនេះអះអាងថា “យើងត្រូវតែយល់ ការប្រើពាក្យ ‘ផ្តាច់ការ’ សំដៅលើលោក Xi Jinping ដែលជាមេដឹកនាំនៃប្រទេសមានសេដ្ឋកិច្ចដ៏ធំបំផុតរបស់ពិភពលោក មិនមែនជាការភ្លាត់មាត់របស់លោក Biden ដែលមានវ័យចំណាស់ និងភ្លេចភ្លាំងនោះទេ ។ នេះជាជំហរផ្លូវការរបស់របបអាណានិគមនិយមរបស់នយោបាយអាមេរិកទាំងមូល” ។

លោក Babakov បានអះអាងថា “យើងចាត់ទុកវោហាសាស្ត្រប្រឆាំងនឹងមេដឹកនាំចិនរបស់លោក Biden ជាការបង្ហាញយ៉ាងច្បាស់អំពីការបោកបញ្ឆោត និងគំនិតចង់ជិះជាន់ ក៏ដូចជាជំហានមិនចង់រាប់រកប្រទេសផ្សេងធ្វើជាមិត្តរបស់សហរដ្ឋអាមេរិក ។ លើសពីនេះ ប្រសិនបើលោកប្រធានាធិបតី Biden មិនយល់ពីអំណាចនៃការនិយាយស្ដីរបស់ខ្លួន គាត់ក៏មិនអាចចាត់ទុកថាជាដៃគូសកលរបស់យើងនោះដែរ” ។

លោក Biden បានហៅលោក Xi Jinping ថាជា “មេដឹកនាំផ្ដាច់ការ” កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ពោលរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ដែលរៀបចំឡើងនៅទីក្រុង San Francisco ដើម្បីស្តារទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ។

ទោះយ៉ាងណា នេះមិនមែនជាលើកទី ១ ឡើយដែលលោក Biden ហៅលោក Xi Jinping ជា “មេដឹកនាំផ្ដាច់ការ” នោះ ពោលវាគឺជាលើកទី ២ ហើយដែលប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះតែងប្រើពាក្យមិនសមរម្យទៅកាន់មេដឹកនាំចិនដែលកំពុងមានភាពតានតឹងជាមួយគ្នា ។

កាលពីខែមិថុនា ពោលមួយថ្ងៃ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំងក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ ប៉ុន្តែលោក បៃដិន បានធ្វើឲ្យប៉ះពាល់ដល់កិច្ចពិភាក្សាទាំងនោះ ដោយសារតែពាក្យសម្ដីហៅលោក Xi Jinping ថាជា “មេដឹកនាំផ្ដាច់ការ” ក្រោយហេតុការណ៍បាឡុងចិនហោះចូលដែនអាកាសអាមេរិក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ លោក Biden ប្រាប់ អ៊ីស្រាអែល ថា គួរតែទុកឲ្យ ប៉ាឡេស្ទីន ជាអ្នកគ្រប់គ្រង តំបន់ហ្គាហ្សាវិញទៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម