ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ថា ទាហានត្រូវក្រុមហាម៉ាស ប្រហារជីវិត ហើយចំណាប់ខ្មាំងបរទេស កំពុងឃុំឃាំងក្នុងមន្ទីរពេទ្យនៅ ហ្គាហ្សា
កាលពីថ្ងៃអាទិត្យទី១៩ខែវិច្ឆិកា អ៊ីស្រាអែល បានបន្តចោទប្រកាន់លើក្រុមហាម៉ាសនៅមន្ទីរពេទ្យធំបំផុតរបស់តំបន់ហ្គាហ្សាស្ទ្រីប ដោយនិយាយថា ទាហានជាឈ្លើយសឹកម្នាក់ត្រូវបានប្រហារជីវិត ហើយចំណាប់ខ្មាំងបរទេសពីរនាក់ កំពុងឃុំឃាំងនៅកន្លែងមួយ ដែលខ្លួនបានកំណត់គោលដៅក្នុងការវាយលុករយៈពេលប្រាំមួយសប្តាហ៍មកនេះ។

ធ្លាប់តែជាទីជម្រកសម្រាប់ជនភៀសខ្លួនសង្រ្គាមប៉ាឡេស្ទីនរាប់ម៉ឺននាក់, មន្ទីរពេទ្យ Al Shifa បាននិងកំពុងជម្លៀសអ្នកជំងឺ និងបុគ្គលិកចេញ ចាប់តាំងពីកងទ័ពអ៊ីស្រាអែល បើកវាយលុកកាលពីសប្តាហ៍មុនក្នុងអ្វីដែលពួកគេហៅថា ជាបេសកកម្មដើម្បីកម្ចាត់កន្លែងលាក់ខ្លួនរបស់ក្រុមហាម៉ាស។
អ៊ីស្រាអែល ក៏កំពុងស្វែងរកមនុស្សប្រហែល២៤០នាក់ ដែលក្រុមហាម៉ាសចាប់ពង្រត់ទៅកាន់តំបន់ហ្គាហ្សាផងដែរ បន្ទាប់ពីការវាយលុកឆ្លងព្រំដែនកាលពីថ្ងៃទី៧ខែតុលា ជាហេតុបង្កឲ្យមានសង្គ្រាម។

ម្នាក់ក្នុងចំណោមនោះ គឺជាទាហានស្រីអ៊ីស្រាអែលអាយុ១៩ឆ្នាំឈ្មោះ Noa Marciano ដែលសាកសពត្រូវបានរកឃើញនៅជិតមន្ទីរពេទ្យ Shifa កាលពីសប្តាហ៍មុន ប៉ុន្តែក្រុមហាម៉ាសអះអាងថា នាងស្លាប់ដោយសារការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។
អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Daniel Hagari និយាយថា “យោងតាមព័ត៌មានចារកម្ម, Noa ត្រូវបានក្រុមភេរវករ ហាម៉ាស ចាប់យកទៅខាងក្នុងមន្ទីរពេទ្យ Shifa ដោយនៅទីនោះ នាងត្រូវបានចលនានេះសម្លាប់”។ យ៉ាងណាក្តី លោកមិនបានបញ្ជាក់លម្អិតទេ។

ក្នុងបទសម្ភាសតាមទូរទស្សន៍ លោក Hagari បញ្ជាក់ថា ខ្មាន់កាំភ្លើងក្រុម ហាម៉ាស ក៏បាននាំជនជាតិនេប៉ាល់ម្នាក់ និងជនជាតិថៃម្នាក់ ទៅមន្ទីរពេទ្យ Shifa ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុម ហាម៉ាស មិនបានធ្វើអត្ថាធិប្បាយភ្លាមៗលើសេចក្តីថ្លែងការណ៍របស់លោក Hagari ទេ ប៉ុន្តែមុននេះ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន និយាយថា ខ្លួនបានចាប់ចំណាប់ខ្មាំងមួយចំនួនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលប៉ុណ្ណោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ក្រុមហាម៉ាស ថា ការទម្លាក់គ្រាប់បែករបស់ អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា សម្លាប់តែជនស៊ីវិលប៉ុណ្ណោះ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ