ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ប្រកាសកម្ចាត់ចោល កិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ីប៉ាស៊ីហ្វិក បើជាប់ឆ្នោត
លោក ដូណាល់ ត្រាំ ដែលជាបេក្ខជនឈានមុខគេសម្រាប់ការតែងតាំងទៅប្រជែងតំណែងប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ បាននិយាយកាលពីថ្ងៃអាទិត្យទី១៩ខែវិច្ឆិកាថា លោកនឹងលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ីប៉ាស៊ីហ្វិក ដែលជំរុញដោយប្រធានាធិបតីអាមេរិក ចូ បៃដិន ប្រសិនបើឈ្នះការបោះឆ្នោតឆ្នាំ២០២៤។

ថ្លែងទៅកាន់អ្នកគាំទ្រនៅរដ្ឋ Iowa, លោក ត្រាំ អះអាងថា លោកប្រឆាំងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ដែលកំពុងចរចាដោយរដ្ឋបាល បៃដិន ជាមួយប្រទេសចំនួន១៣ផ្សេងទៀត ដោយលើកហេតុផលថា វានឹងរារាំងដល់សង្វាក់ផលិតកម្មរបស់សហរដ្ឋអាមេរិក និងបណ្តាលឲ្យមនុស្សបាត់បង់ការងារធ្វើ។
កិច្ចពិភាក្សាលើវិស័យពាណិជ្ជកម្មនៃក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក (IPEF) ត្រូវជាប់គាំងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បន្ទាប់ពីប្រទេសមួយចំនួនរួមទាំងវៀតណាម និងឥណ្ឌូណេស៊ីផងដែរ បានបដិសេធប្តេជ្ញាចំពោះកម្លាំងពលកម្មខ្លាំង និងស្តង់ដារបរិស្ថាន។
លោក ត្រាំ ដែលបានដកខ្លួនចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) បន្ទាប់ពីចូលកាន់តំណែងក្នុងខែមករាឆ្នាំ២០១៧ បាននិយាយថា លោកនឹងបោះបង់នូវអ្វីដែលលោកហៅថា “TPP ទី២” ភ្លាមៗក្រោយឡើងកាន់អំណាច។
លោក ត្រាំ បានប្រកាសក្នុងព្រឹត្តិការណ៍យុទ្ធនាការមួយនៅទីក្រុង Fort Dodge ថា “ក្រោមការដឹកនាំរបស់រដ្ឋបាលបន្ទាប់ ផែនការរបស់លោក បៃដិន សម្រាប់ TPP ទី២ នឹងស្លាប់នៅថ្ងៃមួយ។ វាអាក្រក់ជាងផែនការទីមួយទៅទៀត ដោយគំរាមគំហែងដល់កសិករ និងអ្នកផលិតជាមួយនឹងភាពសាហាវយង់ឃ្នងសកលនិយម ហើយទំនោរខ្លាំងទៅកាន់តំបន់អាស៊ី”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ