Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមឧទ្ទាម ហ៊ូធី អះអាងប្លន់បានកប៉ាល់ដឹកទំនិញអ៊ីស្រាអែល នៅសមុទ្រក្រហម

បានផុស

នៅ

ក្រុមឧទ្ទាម ហ៊ូធី គាំទ្រដោយប្រទេសយេម៉ែន និយាយថា ពួកគេបានប្លន់កប៉ាល់ដឹកទំនិញរបស់អ៊ីស្រាអែលមួយគ្រឿង នៅសមុទ្រក្រហម ហើយកប៉ាល់​នោះ ​ត្រូវនាំ​យក​ទៅ​កំពង់ផែ​ក្នុង​ប្រទេស​យេម៉ែន។

កប៉ាល់ដឹកទំនិញ (រូបថត៖ Getty Images)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ អ៊ីស្រាអែលបដិសេធ​ថា កប៉ាល់​នោះ​មិន​មែន​ជា​របស់ខ្លួនទេ ហើយ​ក៏​គ្មាន​ជនជាតិ​អ៊ីស្រាអែលណាម្នាក់ ស្ថិតនៅលើនោះដែរ។

យ៉ាងណាមិញ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែលលោក Benjamin Netanyahu បាន​និយាយ​ថា នេះ​គឺ​ជា​សកម្មភាព​មួយ​ទៀត ​នៃ​អំពើ​ភេរវកម្ម​របស់អ៊ីរ៉ង់។ លោកនិយាយថា កប៉ាល់នេះគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអង់គ្លេស និងដំណើរការដោយក្រុមហ៊ុនជប៉ុន។ សមាជិកនាវិកមានគ្នា២៥នាក់ជាមួយសញ្ជាតិផ្សេងៗ ដូចជាអ៊ុយក្រែន ប៊ុលហ្គារី ហ្វីលីពីន និងម៉ិកស៊ិក ជាដើម។

សូមបញ្ជាក់ ក្រុម ហ៊ូធី បានគំរាមប្លន់កប៉ាល់អ៊ីស្រាអែល ដោយសារតែរឿងរ៉ាវជុំវិញសង្គ្រាមរបស់អ៊ីស្រាអែល ជាមួយក្រុមហាម៉ាស នៅតំបន់ហ្គាហ្សាស្ទ្រីប។

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែលលោក Benjamin Netanyahu (រូបថត៖ Getty Images)

អ៊ីស្រាអែលនិយាយថា មនុស្សប្រមាណ១២០០នាក់ត្រូវបានសម្លាប់ និងជាង២៤០នាក់ត្រូវ ចាប់ធ្វើជាចំណាប់ខ្មាំងក្នុងអំឡុង ការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាស នៅភាគខាងត្បូងប្រទេសកាលពីថ្ងៃទី៧ខែតុលា។

ជាការសងសឹក អ៊ីស្រាអែល​បាន​បើក​ប្រតិបត្តិការ​យោធា​ទ្រង់ទ្រាយ​ធំ ដែល​មាន​ការ​វាយ​ប្រហារ​ផ្លូវអាកាស និង​កាំភ្លើង​ធំ ព្រម​ទាំង​កងទ័ព​ជើង​គោក ក្នុង​គោល​បំណង​កម្ចាត់​ចលនានេះ។

ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសនិយាយថា ចំនួនមនុស្សស្លាប់នៅហ្គាហ្សា ចាប់តាំងពីពេលនោះមក បានកើនឡើងដល់១២៣០០នាក់ ខណៈជាង​២០០០​នាក់​ទៀត​ ត្រូវ​គេ​បារម្ភ​ថា​ត្រូវ​កប់​ក្រោម​គំនរ​បាក់បែក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អ៊ីស្រាអែល ថា ទាហានត្រូវក្រុមហាម៉ាស ប្រហារ ជីវិត ហើយ ចំណាប់ ខ្មាំង បរទេស កំពុងឃុំឃាំង ក្នុង មន្ទីរពេទ្យនៅ ហ្គាហ្សា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម