ព័ត៌មានអន្ដរជាតិ
អតីតជំទាវទីមួយរបស់អាមេរិក Rosalynn Carter ទទួលមរណភាពនៅអាយុ ៩៦ ឆ្នាំ
អតីតជំទាវទីមួយ Rosalynn Carter ដែលជាភរិយាអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Jimmy Carter បានទទួលមរណភាពនៅថ្ងៃទី១៩ ខែវិច្ឆិកា ក្នុងអាយុ ៩៦ ឆ្នាំ ។

បើតាមប្រភពច្បាស់លាស់បានឲ្យដឹងថា Rosalynn មានជំងឺវង្វេង ហើយទើបតែចូលមន្ទីរពេទ្យថែទាំកាលពីថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ប៉ុណ្ណោះ ។ ចំណែកឯលោក Jimmy Carter វិញ មានអាយុដល់ទៅ ៩៩ ឆ្នាំ និងចូលមន្ទីរពេទ្យថែទាំតាំងពីដើមឆ្នាំ ២០២៣ មកម្ល៉េះ ។

អ្នកទាំងពីរមានកូន ៤ នាក់រួមមាន Jack Carter អាយុ ៧៦ ឆ្នាំ, James Carter អាយុ ៧៣ ឆ្នាំ, Donnel Carter អាយុ ៧១ ឆ្នាំ, និង Amy Carter អាយុ ៥៦ ឆ្នាំ ។
គួរបញ្ជាក់ថា ឈ្មោះពេញអ្នកស្រីគឺ Eleanor Rosalynn Carter គាត់បានបម្រើការជាជំទាវទីមួយរបស់សហរដ្ឋអាមេរិកពីឆ្នាំ ១៩៧៧ ដល់ឆ្នាំ ១៩៨១ និងសាងស្នាដៃជាច្រើនរួមទាំងជួយរៀបចំរដ្ឋបាលទៀតផង ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ តារាចម្រៀង និងមហាសេដ្ឋី Jimmy Buffett ទទួលមរណភាព
ចុចអាន៖ តួអង្គនាយកសាលាក្នុងរឿង Harry Potter ទទួលមរណភាពនៅអាយុ ៨២ ឆ្នាំ

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច