ព័ត៌មានអន្ដរជាតិ
បុរសចិនម្នាក់ ជួលសណ្ឋាគារស្នាក់ជាងកន្លះឆ្នាំ ពេលប៉ូលិសឆែកឆេរ ទើបដឹងអត្តសញ្ញាណពិត
បុរសម្នាក់ជួលបន្ទប់ស្នាក់ក្នុងសណ្ឋាគារជាងកន្លះឆ្នាំ ហើយថែមទាំងបញ្ជាមិនឲ្យអ្នកណាចូលបន្ទប់របស់គាត់សូម្បីតែម្ចាស់សណ្ឋាគារ។ ក្រោយមកប៉ូលិសបានចូលទៅឆែកឆេរ ដោយរកឃើញទ្រព្យសម្បត្តិដ៏ធំសម្បើមមានប្រវត្តិមិនធម្មតា។
គេហទំព័រ sanook បានរាយការណ៍ថា បុរសម្នាក់បានជួលបន្ទប់រយៈពេលវែងនៅសណ្ឋាគារមួយក្នុងសង្កាត់ Danyang ទីក្រុង Zhenjiang ខេត្ត Jiangsu ប្រទេសចិន អ្វីដែលចម្លែកនោះគឺគាត់បានកក់បន្ទប់អស់រយៈពេលជិតកន្លះឆ្នាំ។ ប៉ុន្តែមានការស្នើទៅម្ចាស់សណ្ឋាគារថាហាមបុគ្គលិកមិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងបន្ទប់ដើម្បីសម្អាតឡើយ។
ម្ចាស់សណ្ឋាគារបានរំឭកពីការស្នើសុំរបស់បុរសដែលជួលបន្ទប់ច្បាស់ៗថា “មិនចាំបាច់សម្អាតបន្ទប់ទេ ព្រោះវាស្អាហើយ! លើសពីនេះទៅទៀត នេះគឺជាការជួលរយៈពេលវែង ដូច្នេះគាត់ចាត់ទុកថាជាផ្ទះរបស់គាត់។ ហើយក៏មិនចង់ឲ្យមនុស្សចម្លែករញ៉េរញ៉ៃជាមួយគ្រឿងសង្ហារិមនៅខាងក្នុងដែរ”។
ម្ចាស់សណ្ឋាគារបាននិយាយថា បន្ទប់នេះជួលដោយជនឈ្មោះ Ning (ហៅក្រៅ) ស្នាក់នៅជាងកន្លះឆ្នាំ បុរសម្នាក់នេះរស់នៅមិនធម្មតា។ គាត់តែងតែយករបស់ចូលក្នុងបន្ទប់។ អ្វីដែលកាន់តែចម្លែកនោះគឺគាត់មិនអនុញ្ញាតឲ្យនរណាម្នាក់ចូលក្នុងបន្ទប់នោះទេ រួមទាំងម្ចាស់សណ្ឋាគារ និងបុគ្គលិកសម្អាតផងដែរ។
លោក Ning មានរបៀបរស់នៅពេលល្ងាច មិនចូលចិត្តនិយាយជាមួយនរណាម្នាក់។ រឿងតែមួយគត់ដែលគាត់តែងតែនិយាយទៅកាន់ម្ចាស់សណ្ឋាគារគឺ មិនចាំបាច់សម្អាតទេ។ កុំជ្រៀតជ្រែកក្នុងបន្ទប់ ស្របពេលដែលគាត់តែងតែយកវត្ថុចម្លែកមកបន្ទប់របស់គាត់វិញ។ ប៉ុន្តែម្ចាស់សណ្ឋាគារ និងបុគ្គលិកបានត្រឹមតែគិតថា នេះជាទម្លាប់ដើរទិញឥវ៉ាន់ ហើយមិនបានសង្ស័យអ្វីឡើយ។
រហូតថ្ងៃមួយប៉ូលិសល្បាតបានចូលមកសួរនាំរហូតឆែកឆេរបន្ទប់។ ព្រោះគេជឿថាមន្ត្រីធ្វើតាមតួនាទីរបស់ខ្លួន ហើយអតិថិជននឹងមិនអាចបន្ទោសគាត់ថាមិនបានធ្វើតាមសំណើនោះទេ។ បន្ទាប់មកម្ចាស់សណ្ឋាគារបានបើកបន្ទប់ស្វែងរក។ តាមការវិភាគរបស់ប៉ូលិសនៅកន្លែងកើតហេតុ លោក Ning អាចជាចោរ។ គាត់បានប្រើបន្ទប់ដើម្បីទុករបស់ដែលលួចគេ ហើយងាយស្រួលរត់គេចពីអាជ្ញាធរ។
បន្ទាប់ពីការត្រួតពិនិត្យដោយប្រុងប្រយ័ត្ន ប៉ូលិសបានរកឃើញថា វត្ថុនៅក្នុងបន្ទប់របស់ Ning សុទ្ធតែជាទ្រព្យសម្បត្តិដែលលួចគេ។ ដោយសារហេតុនេះហើយ ទើបប៉ូលិសមានភស្តុតាងគ្រប់គ្រាន់ដើម្បីចាប់ខ្លួនលោក។
នៅក្នុងការស៊ើបអង្កេតប៉ូលិសបានដឹងថា លោក Ning ធ្វើការជាចោរដើម្បីចិញ្ចឹមជីវិត។ ចាកចេញពីសាលានៅក្មេង ចូលនិងចេញពីពន្ធនាគារ៤លើកក្នុងនោះ៣លើកជាចោរគាស់ផ្ទះ។ ទោសជាប់ពន្ធនាគារយូរបំផុតគឺ ១៥ ឆ្នាំ។ ពេល បុរស Ning មានអាយុជាង៤០ឆ្នាំ ហើយបានជាប់ពន្ធនាគារជាង២០ឆ្នាំ មកទល់នឹងកន្លះឆ្នាំមុន ភ្លាមៗបន្ទាប់ពីលោកត្រូវបានដោះលែងពីពន្ធនាគារ។ គាត់បានសម្លឹងមើលផ្ទះល្វែងប្រណីតមួយ និងបានក្លែងខ្លួនជាអ្នកលក់វត្ថុបុរាណដើម្បីទាក់ទងក្រុមគ្រួសារផ្សេងៗបន្ទាប់មកធ្វើសកម្មភាពលួច។ ពួកគេបានជួលបន្ទប់មួយនៅក្នុងសណ្ឋាគារក្បែរនោះ ដើម្បីទុករបស់របរដែលគេលួច។ ដោយលក់របស់ពីពេលមួយទៅពេលមួយដើម្បីរកប្រាក់សម្រាប់ការរស់នៅ និងចំណាយ។
យ៉ាងណាមិញ បើតាមព័ត៌មានអំពីបន្ទប់ជួលរបស់លោក មានទ្រព្យសម្បត្តិជាង ២០ មុខ ដែលមានតម្លៃសរុបរហូតដល់ ១០០,០០០យន់ ដោយមិនរាប់បញ្ចូលទំនិញដែលគាត់បានលក់ពីមុននោះទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អតីតមិត្តប្រុសកូនក្រមុំនៅចិន ជូនអំណោយជាលុយសុទ្ធក្នុងន័យដាក់បណ្ដាសា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២២ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ